ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ៖ រម្លឹកដល់មន្ត្រីរបស់យើង ខិតខំយកចិត្តទុកដាក់បំរើ សេវាសាធារណជូន ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជូនប្រជាពលរដ្ឋឪ្យលឿន និងមានតម្លាភាព

182

ព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ពន្ឌ និងអង្គភាពច្រកចេញចូលក្រុង ស្រុកទាំង៥ តាមរយប្រព័ន្ធវីដេអូ Zoom Meeting។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីស្តាប់របាយការណ៍ច្រកចេញចូលតែមួយរបស់ក្រុង ស្រុកទាំង៥ ដែលបំរើសេវានៅតាមអង្គភាពច្រកចេញចូលតែមួយ។ តាមការបេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងផ្អែ្កកលើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត បានរម្លឹកដល់មន្ត្រីរបស់យើងខិតខំយកចិត្តទុកដាក់បំរើសេវាសាធារណជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន យើងក៍បានបេជ្ញារួមគ្នាខិតខំបំរើសេវាសាធារណជូនប្រជាពលរដ្ឋឪ្យតាមលឿន និងមានតម្លាភាព។

ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំ ៤ដងរួមមកហើយនៅមានសេវាកកមួយចំនួននៅអង្គភាពច្រក។ តាមរយកិច្ចប្រជុំជាបន្តបន្ទាប់យើងបានធ្វើការដោះស្រាយនូវសេវាកកស្ទះបានច្រើន។ ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវរួមគ្នាដោះស្រាយជម្រុញការបំរើសេវាសាធារណ និងបំរើសេវានៅតាមអង្គភាពច្រកចេញចូលតែមួយឪ្យកាន់តែប្រសើរបន្ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ សំខាន់ពិនិត្យលើឯកសារដែលនៅកកស្ទះ តើក្រុង ស្រុកនិមួយៗនៅមានសេវាប៉ុន្មានដែលនៅសេសសល់កកស្ទះ ដូច្នេះយើងត្រូវរួមគ្នាគិត រួមគ្នាដោះ ស្រាយតាមតួនាទីភារកិច្ចឪ្យបានល្អ លឿនដែលជាគោលដៅដែលយើងចង់បាន សូមតាមដានជម្រុញការងារបំរើសេវាសាធារណ និងធ្វើការដោះស្រាយសេវាកកស្ទះនៅតាមអង្គភាពច្រកចេញចូលតែមួយតាមក្រុងស្រុកឪ្យទទទួលបានតាមតម្លាភាព។

ក្នុងឱកាសនោះឯកឧត្តម ក៍បានណែនាំដល់អង្គភាពច្រកចេញចូលតែមួយក្រុងស្រុកបង្កើតក្រុមការងារចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវករតាមដែនសមត្តកិច្ចរបស់ខ្លួនឪ្យមកសុំសេវានៅតាមអង្គភាពច្រកចេញចូលតែមួយ ដើម្បីយើងមានទិន្នន័យក្នុងការគ្រប់គ្រងឪ្យមានសណ្តាប់ធ្នាប់ និងមានគុណភាព។ ព្រមទាំងស្មើឪ្យក្រុងស្រុក ១.ចុះចលនាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកសុំសេវានៅតាមអង្គភាពច្រកចេញចូលតែមួយក្រុងស្រុក។ ២.ក្រុងស្រុកត្រូវប្រជុំជាមួយអង្គភាពច្រកចេញចូលតែមួយ ផ្តោតលើបញ្ហាប្រឈម។ ៣.គៀគរវិស័យដែលនៅសេសសល់ ដើម្បីឪ្យប្រជាពលរដ្ឋមកទទួលសេវានៅតាមអង្គភាពច្រក ចេញចូលតែមួយ៕

អត្ថបទដែលជាប់ទាក់ទង