ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូលផ្សព្វផ្សាយ ស្ដីពីការងារអនុវត្តន៍ គោលនយោបាយភូមិ -ឃុំ-សង្កាត់ មានសុវត្ថិភាព

30

 

ភ្នំពេញ៖នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩:០០នាទី លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌ បានបន្តអញ្ជើញ ជាអធិបតីភាពក្នុង “ពិធីសំណេះសំណាល និងផ្សព្វផ្សាយ ស្ដីពីការងារអនុវត្តន៍ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ។

កម្មវិធីនេះមានការអញ្ជើញ ចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកនាយក-នាយករង លោកអធិការរង លោកប្រធានការិយាល័យពាក់ព័ន្ធ លោកចៅសង្កាត់កន្ទោក លោកប្រធានភូមិថ្មដា ព្រមទាំងប្រជាពលរដ្ឋចំនួន ២០០នាក់ ដែលរស់នៅ ក្នុងបុរីពិភពថ្មីកំបូល៣ មានទីតាំងស្ថិតនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង