ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ហួសចិត្ត​ករណីយក​គោ​យន្ត​ ដឹក​គ្រឿងញៀន​ បន្តកន្ទុយ​គ្នា​ ដូច​ដឹក​ជី​

20

ភ្នំពេញ៖ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះករណីយកគោយន្តដឹកគ្រឿងញៀនបន្តកន្ទុយគ្នា បម្រុងចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរប្រទេសឡាវធ្វើការបង្រ្កាបបាន ខណៈគោយន្តទាំងនោះ ធ្លាប់តែដឹកជីនៅខេត្តជាប់នឹងព្រំដែនខេត្តស្ទឹងត្រែងរបស់ខ្មែរ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២១​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២២​ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២២​នេះ​ ឯកឧត្តម​ កែ​ គឹ​ម​យ៉ា​ន​ បាន​លើក​ឡើង​ថា​«​ប៉ុន្មាន​ថ្ងៃមុន​ ខេត្តស្ទឹងត្រែង​ ឃើញ​មក​ពី​ឡាវ​ ហើយ​គោ​យន្ត​ពី​ដើម​គេ​យក​ដឹក​តែ​ជី​ តែ​ឥឡូវ​យក​ដឹក​គ្រឿងញៀន​ទាំង​កា​រ៉ុ​ងៗ​ ហើយ​ការ​ដឹក​នេះ​គឺជា​ការ​ដឹក​ដោយ​ចំហរ​…​។​ លេង​តែ​អ៉ី​ចឹ​ង​ងាប់​ដល់​ខ្មែរ​ តែ​ទោះជា​យ៉ាងណា​យើង​អរគុណ​ដល់​អាជ្ញាធរ​ឡាវ​ដែល​ចាប់​បាន​ទាន់​ពេលវេលា​»​ ។​

ឯក​ឧ​តុ្ត​ម​បាន​បញ្ជាក់​បន្ថែម​ថា​ គ្រឿងញៀន​ដែល​ធ្វើការ​ដឹក​ដោយ​គោ​យន្ត​នោះ​ គឺ​មាន​ចំនួន​ជា​បី​គ្រឿង​ ផ្ទុក​គ្រឿងញៀន​ប្រហែល​ជាង​៦​រយ​គីឡូក្រាម​ ហើយ​បម្រុង​ដឹក​ចូល​មក​ខ្មែរ​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​គេ​ចាប់​បាន​ដោយ​ចៃដន​ ខណៈ​គេ​ទៅ​បង្ក្រាប​ឡាន​គេចពន្ធ​នោះ​ ។​

បន្ទាប់​ពី​មើលឃើញ​ករណី​នាំ​ចូល​គ្រឿងញៀន​នៅ​តែ​បន្ត​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ក៏​បាន​បន្ត​អំពាវនាវ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំងអស់​ ជា​ពិសេស​ខេត្ត​ដែល​ជាប់​នឹង​ព្រំដែន​ ប្រទេស​ជិតខាង​ គប្បី​បង្កើន​ការ​បង្ក្រាប​នូវ​បទល្មើស​មួយ​នេះ​បន្ថែម​ទៀត​ ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​បន្ត​ទៀត​នោះ​ឡើយ​ ខណៈ​គ្រឿង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​នោះ​។​

ជាមួយ​គ្នា​នោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ទាំងអស់​គប្បី​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ​ចំពោះ​ការ​នាំ​ចូល​នៅ​សារធាតុ​គីមី​ ដោយសារ​ធាតុគីមី​ខ្លះ​ត្រូវ​បាន​ឈ្មួញ​ទុច្ចរិត​លួច​នាំ​មក​ដើម្បី​ធ្វើ​គ្រឿងញៀន​ផ្សំ​ ខណៈ​ករណី​នេះ​ធ្លាប់​មាន​ ហើយ​បង្ក្រាប​បាន​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​ ៕

អត្ថបទដែលជាប់ទាក់ទង