ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលចំការមន បើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ដោយអនុម័តប្រាក់រង្វាន់ លើកទឹកចិត្តដល់មន្រ្តី បម្រើការងារនៅខណ្ឌ

49

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០២២នេះ នៅសាលាខណ្ឌចំការមន នៃរាជធានីភ្នំពេញបាន បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន នៃរាជធានីភ្នំពេញ។
កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ដោយមានការចូលរួម ពីសំណាក់លោកព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និង លោកថេង សុថុល អភិបាលខណ្ឌចំការមន ព្រមទាំងមានការចូលរួម ពីសំណាក់អស់លោក លោកស្រីជាអភិបាលរងខណ្ឌ សមត្ថកិច្ចប៉ូលិស. ប៉េអឹម .សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ .សង្កាត់ នាយក.ការិយាល័យចំណុះ.ជំនញនៃអង្គរភាពខណ្ឌចំការមន ព្រមទាំងមន្រ្តីដែលពាក់ព័ន្ធបម្រើការងារ នៅសាលាខណ្ឌជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នៅថ្ងៃនេះដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗដូចខាងក្រោម ៖
ទី១.ពិនិត្យនិងអនុម័តលើច្បាប់ ឈប់សម្រាករបស់លោក ឈាង សុង សមាជិកក្រុមប្រឹក្សាខណ្ឌចំការមន ចំនួន ០៧លើកជាប់គ្នា។
ទី២.ពិនិត្យនិងអនុ័តសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
ទី៣.ពិនត្យ និងអនុម័តសេចក្តីព្រាង របាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តការងារ ប្រចាំត្រីមាសទី២ របស់រដ្ឋបាលខណ្ឌចំការមន។
ទី៤.ពិនិត្យនិងអនុម័ត ការបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិកប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌចំការមន និង បញ្ហាផ្សេងៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង