ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី មិនអនុញ្ញាតឱ្យក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់

56

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្ដី ជូនដំណឹងជាច្រើនលើកច្រើនសារ គឺមិនអនុញ្ញាតឱ្យក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារ សាធារណៈ និងទីសាធារណៈផ្សេងទៀតឡើយ

  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែល ក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុន ណាហ្គា វើលដ៏ឱ្យបានជ្រាបថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្ដី ជូនដំណឹងជាច្រើនលើកច្រើនសារ មិនអនុញ្ញាតឱ្យក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារ សាធារណៈ និងទីសាធារណៈផ្សេងទៀត ហើយក៏បានប្រើប្រាស់វិធានការអប់រំជាបន្តបន្ទាប់ទៅលើក្រុម បាតុករដើម្បីបញ្ឈប់នូវសកម្មភាពខុសច្បាប់បន្តទៀត។

ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំសារជាថ្មីដល់ក្រុមបាតុករ ត្រូវអនុវត្តតាម នីតិវិធីដែលមានចែងក្នុងមាត្រា៥ ជំពូកទី២ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីក្រុមបុគ្គលណា ដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធីនៅទីសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយ លក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្តមានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ ករណីនេះ កន្លងមកក្រុមបាតុករបានទទួលការបកស្រាយច្បាប់ខុស ក្នុងន័យបំភាន់សាធារណមតិតាមការនឹកឃើញ របស់ខ្លួនថាសកម្មភាពរបស់ខ្លួនជាការធ្វើកូដកម្មទៅវិញ តែសកម្មភាពពិតរបស់ពួកគាត់ គឺធ្វើការ ប្រមូលផ្តុំ លើកបដា និងប្រើឧង្ឃោសនាសព្ទចល័ត ស្រែកទាមទារ នៅតាមដងផ្លូវសាធារណៈចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈផ្សេងទៀតតាំងពីដើមរៀងមក។

ទទួលសេចក្ដីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ មន្ទីរអង្គភាព ពាក់ព័ន្ធនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញនិងក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុន ណាហ្គា វើលដ៏ ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង