ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (កត់ភ្នាល់ឆ្នោតវៀតណាម)

65

ភ្នំពេញ៖ កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ១៥ម៉៣០នាទី នៅចំណុចក្រោយផ្សារបឹងទំពន់ ផ្ទះគ្មានលេខ ផ្លូវលេខ ៣១BT ភូមិ សន្សំកុសល៤ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (កត់ភ្នាល់ឆ្នោតវៀតណាម) មួយកន្លែងហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់ទីតាំងឈ្មោះ ជ.ស.ន ភេទ ស្រី អាយុ ៣៨ ឆ្នាំ និងបានចាប់យកវត្ថុតាងមួយចំនួនដូចជា : ក្រដាសកត់ឆ្នោតវៀតណាមចំនួន ០៤សន្លឹក, ក្រដាសកន្ទុយឆ្នោតវៀតណាមចំនួន ១៩សន្លឹក, ក្រដាសការបោនចំនួន ០៤សន្លឹក, ត្រាចុះថ្ងៃខែឆ្នាំចំនួន ០១, ទូរស័ព្ទដៃចំនួន ០២ គ្រឿងម៉ាក OPPO ពណ៌ ខ្មៅ, លុយខ្មែរចំនួន ២៦០០០៛ (ពីរម៉ឺនប្រាំមួយពាន់រៀល) ប៊ិកចំនួន ០៤ដើម និងសម្ភារៈមួយចំនួនទៀត ។

ជនសង្ស័យឈ្មោះ ជ.ស.ន ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ៣០ ផ្លូវ បេតុង ភូមិ សន្សំកុសល៤ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ កត់ឆ្នោត ។ (គ្មានផ្ទុកសារធាតុញៀន)

វត្ថុតាងចាប់យក ៖ ក្រដាសកត់ឆ្នោតវៀតណាមចំនួន ០៤សន្លឹក, ក្រដាសកន្ទុយឆ្នោតវៀតណាមចំនួន ១៩សន្លឹក, ក្រដាសការបោនចំនួន ០៤សន្លឹក, ត្រាចុះថ្ងៃខែឆ្នាំចំនួន ០១, ទូរស័ព្ទដៃចំនួន ០២ គ្រឿងម៉ាក OPPO ពណ៌ ខ្មៅ, លុយខ្មែរចំនួន ២៦០០០៛ (ពីរម៉ឺនប្រាំមួយពាន់រៀល) ប៊ិកចំនួន ០៤ដើម និងសម្ភារៈមួយចំនួនទៀត (របស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ជ.ស.ន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង