ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាប្រដាល់ ឃីកប៊ុកស៊ីង កម្រិតអន្តរជាតិ ដែលមានរហ័សនាមថា “ស្តេចប្រដាល់អង្គរ”នាថ្ងៃទី១០ នៅខេត្តសៀមរាម

82

ភ្នំពេញ៖គណៈកម្មការរៀបចំការប្រកួតកីឡាប្រដាល់ឃីកប៊ុកស៊ីង និងគុនខ្មែរបានប្រកាសបើកព្រឹតិ្តការណ៍ការប្រកួតកីឡាប្រដាល់ឃីកប៊ុកស៊ីងកម្រិតអន្តរជាតិដែលមានរហ័សនាមថា “ស្តេចប្រដាល់អង្គរ”ដោយមានកីឡាករ-កីឡាការិនីកម្ពុជាចំនួន១០រូបប៉ះជាមួយកីឡាករ-កីឡាការិនីចិនចំនួន១០រូបនៅខេត្តសៀមរាបនឹងប្រព្រឹត្តិទៅនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងឳកាសពិធីសន្តិសីទសារព័ត៌មានថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Chen Yahong ប្រធានក្លិបប្រដាល់ Loonghai Fight Club។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតកីឡាប្រដាល់ឃីកប៊ុកស៊ីងកម្រិតអន្តរជាតិដែលមានរហ័សនាមថា “ស្តេចប្រដាល់អង្គរ”ធ្វើឡើងដើម្បីបង្ហាញ និងផ្សព្វផ្សាយពីគុនខ្មែរគណៈប្រតិភូក្រុមប្រឹក្សាកីឡា Sea Games តំណាងប្រទេសចំនួន១០របស់អាស៊ាន និងប្រទេសទីម័រនឹងរៀបចំកិច្ចប្រជុំអំពីការរៀបចំព្រឹត្តិការណ៍កីឡាការប្រកួត Sea Games នៅខេត្តសៀមរាបចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ក្រៅពីប្រជុំ ប្រតិភូក្រុមប្រឹក្សាកីឡាSea games នឹងអញ្ជើញទៅស្សនានៅតាមប្រាសាទនានារបស់កម្ពុជាផងដែរ។

លោកបន្តថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ គឺ Sea Games លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះកម្ពុជាបានត្រៀមលក្ខណសម្បត្តិជាច្រើនដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ ព្រោះនេះជាលើកទី១ហើយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

ជាពិសេសការប្រកួតនេះដើម្បីស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជាត្រៀមព្រឹត្តិការណ៍ការណ៍កីឡាការប្រកួត Sea Games លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការណ៍កីឡាការប្រកួត Sea Games លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង