ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ជូនព័ត៌មាន ស្តីពីការបន្ថែម ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅអំឡុងពេលចូលឆ្នាំថ្មី

158

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ។

យោងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ន ព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធ រូប វន្តមួយចំនួនក្នុងក្រុងសៀមរាប គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូម គោរពជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងបន្ថែម ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅតាមតំបន់កំសាន្តសំខាន់ៗ និងវត្តអារាម ដើម្បីសម្រួលឱ្យបងប្អូន ក្មួយៗ កម្មករ កម្មការិនី អាចទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ បន្ថែម លើទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងបើកដំណើរការស្រាប់នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព។

ដូច្នេះ គ.វ.ក-១៩ សូមអំពាវនាវដូចតទៅ៖

ចំពោះកុមារ យុវវ័យ កម្មករ កម្មការិនី ព្រមទាំងប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន (ដូសទី១ និងដូសទី២) អាចទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាននៅតាមនៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យ បង្អែក និងមណ្ឌលសុខភាព ដែលកំពុងបន្តបើកចាក់ជូនរៀងរាល់ថ្ងៃ ឬអាចទៅទទួលយកការចាក់វ៉ាក់សាំងនៅតាម តំបន់កំសាន្តសំខាន់ៗ ឬវត្តអារាម ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ចំពោះកុមារ យុវវ័យ កម្មករ កម្មការិនី ព្រមទាំងប្រជាពលរដ្ឋដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ (មាន គម្លាតចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដុសទី២ ឬបន្ទាប់ពីការចាក់វ៉ាក់សាំង ចនសុន ចនសុន ១ដូសរួច) អាចទៅទទួលការចាក់វ៉ាក់សាំងដូសទី៣: នៅតាមមន្ទីតពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព ដែលកំពុងបន្តបើកចាក់ជូនរៀងរាល់ថ្ងៃ ឬអាចទៅទទួលយកការចាក់វ៉ាក់សាំងនៅតាមតំបន់កំសាន្ត សំខាន់ៗ ឬវត្តអារាម ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ចំពោះប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ (មានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់ វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដុសជំរុញ) អាចទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ នៅតាមមន្ទីរ ពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលកំពុងបន្តបើកចាក់ជូនរៀងរាល់ថ្ងៃ ឬអាចទៅ ទទួលយកការចាក់វ៉ាក់សាំងនៅតាមតំបន់កំសាន្តសំខាន់ៗ ឬវត្តអារាម ក្នុងឱកាសចូលឆ្នាំប្រពៃណ៏ជាតិខ្មែរ។

អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ត្រូវធ្វើសេចក្តីជូនព័ត៌មាន និងផ្សព្វផ្សាយជូន សាធារណជនជ្រាបឱ្យបានទូលំទូលាយពីទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវរៀបចំបន្ថែមនៅតាមតំបន់កំសាន្ត និងវត្តអារាម ដែលនឹងត្រូវបើកចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងអំឡុងចូលឆ្នាំប្រពីណីខ្មែរតាមកាលបរិច្ឆេទខាងលើ។

ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ សំដៅទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្ក ដោយជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងបន្តចរាចរនៅក្នុងសហគមន៍ នៅឡើយ ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀត ដែលកំពុងចរាចរយ៉ាងសកម្មនៅក្នុងប្រទេសមួយចំនួននាពេលបច្ចុប្បន្ននេះ គ.វ.ក-១៩ សូមអញ្ជើញ កុមារ យុវវ័យ ព្រមទាំងប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូស មូលដ្ឋាន ដូសទី៣ ឬដូសជំរុញរួច ឬដូសទី៤ ឱ្យបានគ្រប់គ្នានៅពេលដល់វេនចាក់។ ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩ សូមអញ្ជើញ ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅកូនដោយទឹកដោះ អ្នកមានជំងឺប្រចាំកាយដែលមានការព្យាបាលបានហ្នឹងន និងអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ ដែលមានគម្លាត៤ខែបន្ទាប់ជាសះស្បើយ ទៅទទួលការចាក់វ៉ាក់សាំងកូរីដ-១៩ ឱ្យបានគ្រប់គ្នា ទាំងដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ និងដាសទី៤ នៅតាមទីតាំងដូចបានជម្រាបជូនខាងលើ។

គ.វ.ក-១៩ សូមគោរពជម្រាបជូនសាធារណជនបានជ្រាបផងដែរថា តាមការសិក្សាស្រាវជ្រាវរកឃើញថាភាពស៊ាំ សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ របស់បុគ្គលដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ មានការធ្លាក់ចុះជាបន្តបន្ទាប់ បន្ទាប់ពី បានចាក់ វ៉ាក់សាំងកូរីជ-១៩ ចាប់ពី៤ខែឡើង ដូចនេះ មានតម្រូវការចាំបាច់ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជាបន្តបន្ទាប់ ទាំងដូសទី៣ និងដូសទី៤ សំដៅកុំឱ្យភាពស៊ាំរបស់បុគ្គល ក៏ដូចជាភាពស៊ាំក្នុងសហគមន៍មានការធ្លាក់ចុះ ដែលអាចប្រឈមនឹង ភាពធ្ងន់ធ្ងរ ឬស្លាប់បណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឡើងវិញ។

គ.វ.ក-១៩ សូមគោរពជម្រាបជូនផងដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ហើយក្តី ក៏ត្រូវបន្តអនុវត្តនូវវិធានការ “៣ការពារ” (ពាក់ម៉ាស់លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រកន្លះឡើងទៅ) និង “៣កុំ” (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករច្រើន កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ ដៃគ្នា កុំកៀកស្មាគ្នា) តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា និងរក្សា និរន្តរភាព នៃការរស់នៅ តាមគន្លងប្រក្រតីភាពថ្មីក្នុង បរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង