ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Medtecs បានព្រមព្រៀងបោះទុន វិនិយោគ៣លានដុល្លារ លើគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល

83

ភ្នំពេញ៖ ដោយមើលឃើញ ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មានភាពរឹងមាំ ច្បាស់លាស់ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក្រុមហ៊ុន Medtecs បានឯកភាព ចុះកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ វិនិយោគ៣ លានដុល្លារអាមេរិក ជាមួយនឹងក្រុមហ៊ុនCAIC
ដែលជាគម្រោងដែលគាំទ្រដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិទំនើប ដែលនឹងជួយជំរុញ ដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានាតម្លៃ ៣លានដុល្លារអាមេរិក រវាងក្រុមហ៊ុន Medtecs Internatio nal Corporation Limited (“Medtecs”) និង ក្រុមហ៊ុន Cambodia Airport Invest ment Co.,Ltd (CAIC) ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃ ទី០៤ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ លោក Clement Yang (“លោកប្រធានក្រុមប្រឹក្សាភិបាលYang”) ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលរួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Medtecs និងតំណាងមកពីក្រុមហ៊ុន CAIC ។

ដោយមានការចូលរួមពី អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងវត្តមានលោកប្រធានក្រុមប្រឹក្សាភិបាល Yang និងលោក ឆារស៍ វ៉ាន់ Charles Vann ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC។ ថវិការដែលបានមកពីការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានានេះនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក Clement Yang ប្រធានក្រុមប្រឹក្សាភិបាលYang បានបញ្ជាក់ដែថា៖ ដោយមើលឃើញ គោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចគ៊អគ្គមហាសេនាបតីតេជោហ៊ុនសែន ទើបលោកសម្រេចចិត្ដបោះទុនវិនិយោគជាមួយ រាជរដ្ឋាភិបាលថ្ងៃនេះចំនួន៣លានដុល្លារ លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្ដកណ្ដាល នេះ ។ ក្នុងរយៈ២ ទសវត្សចុងក្រោយនេះក្រុមហ៊ុន Medtecs បានដឹកនាំការអភិវឌ្ឍ និងវិនិយោគសំខាន់ៗជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Medtecs មិនត្រឹមតែជួយសម្រួលដល់វិនិយោគិនបរទេស ក៏ដូចជាក្រុមហ៊ុនពហុជាតិសាស៍ប៉ុណ្ណោះទេ ថែមទាំងបានបង្កើតនូវឱកាសការងារក្នុងស្រុក ដែលជួយលើកកម្ពស់ដល់ការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុនOCIC បានបញ្ជាក់ថា៖
កម្ពុជា ឆ្ពោះទៅមុខក្នុងស្មារតី “សហវិបុលភាពជាមួយព្រះរាជាណាចក្រកម្ពុជា” ក៏ដូចជាការសន្យាដែលចារលើវត្ថុអនុស្សាវរីយ៍ដំបូងដែលបានប្រគល់ជូនដល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ចាប់ពីថ្ងៃនេះតទៅ កម្ពុជា និងខិតខំ កសាងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយបច្ចេកវិទ្យា, ព័ត៌មានវិទ្យា និងទំនាក់ទំនងដ៏ទំនើប សម្រាប់ឱកាសនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយកាន់តែរីកចម្រើន បង្កើននូវចំនួនកម្លាំងពលកម្ម និងការលើកកម្ពស់ គុណភាពជីវភាព សម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕ សំរិត

អត្ថបទដែលជាប់ទាក់ទង