ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាអន្តរជាតិយល់ដឹង អំពីមីន និងជំនួយក្នុង សកម្មភាពបោសសំអាតមីន

165

 

ភ្នំពេញ៖ នៅថ្ងៃទី ៤ ខែមេសា ស្ថានទូតអូស្ត្រាលី ប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីន និងជំនួយក្នុងសកម្មភាពបោសសំអាតមីន។ មីននៅតែបន្ត គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សុវត្ថិភាពរបស់ប្រជាជនកម្ពុជាជាច្រើន។

ការកម្ចាត់មីនលើពិភពលោក គឺជាអាទិភាពសកលសម្រាប់អូស្ត្រាលី។ ចាប់តាំងពីឆ្នាំ ២០០៦ អូស្ត្រាលីបានជួយដល់ គម្រោងបោសសម្អាតគ្រាប់មីន របស់ អាជ្ញាធរមីន – Cambodian Mine Action Authority (CMAA)។ គម្រោងនេះបានបោសសម្អាត និងផ្ទេរផ្ទៃដីទំហំ ២៧៥ គីឡូម៉ែត្រការ៉េរួចមកហើយ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១ លាននាក់។ នៅមានការងារជាច្រើនត្រូវបន្តធ្វើ ហើយក្នុងនោះ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិននៅតែជាខេត្តដែលសំបូរមីនច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ ២០២១ មក គម្រោងនេះបាន ចាប់ដៃគូជាមួយមូលនិធិ Trauma Care មជ្ឈមណ្ឌលស្តារកាយសម្បទាខេត្តបាត់ដំបង និងអង្គការជនពិការកម្ពុជា ដើម្បីបង្កើនជំនួយ ដល់ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៃសង្គ្រាម។

ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ លេខាធិការទី១ លោក Ryan Tierney បានជួបជាមួយអ្នកទទួល ផលមួយចំនួនពីការងារស្តារឡើងវិញដ៏សំខាន់នេះ ក៏ដូចជាកសិករដែលស្រែរបស់ពួកគេត្រូវបានប្រគល់ឱ្យវិញនៅក្នុងឃុំស្វាយចេក ធ្វើអោយពួកគេអាច ដាំដំណាំស្រូវឡើងវិញបន្ទាប់ពីការភ័យខ្លាចរាប់ទសវត្សរ៍សូម្បីតែការចូលទៅក្នុងវាលស្រែរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង