ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆេះរថយន្តចំនួនពីរគ្រឿង បណ្ដាលមកពីឆ្លងចរន្ តពីក្បាលអាគុយ បង្កជាអគ្គិភ័យ

50

 

ភ្នំពេញ៖ នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ បានអោយដឹងថា នៅវេលាម៉ោង ០៣:៣០ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ទី០៩ ខែ មេសា ឆ្នាំ២០២២ មានករណីអគ្គីភ័យឆេះរថយន្តបានកើតឡើងនៅផ្លូវលំផ្ទះលេខ២ ភូមិប៉ប្រកខាងត្បូង សង្កាត់ កាកាបទី១ ខណ្ឌពោធឹ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ: ឈឹម ចាន់ឌឿន ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ លក់ដូរ និង ម្ចាស់ទីតាំងមួយទៀតឈ្មោះ: អ៊ែម សំអុល ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ គ្រូពេទ្យ ។
មូលហេតុ: បណ្ដាលមកពីឆ្លងចរន្តពីក្បាល អាគុយបង្កជាអគ្គិភ័យ ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តឆេះចំនួន០២គ្រឿង ១- ម៉ាកហ្វតXT ២០២១ ពណ័ស ពាក់ស្លាកលេខភ្នំពេញ ២BL ៦៥៧០ ខូចខាតខាងមុខ និង
២- ម៉ាកហាយឡែនឌឹរ័ ២០០១ ពណ័ស ពាក់ស្លាកលេខភ្នំពេញ ២AG ៦១៥៧ ខូចខាតខាងក្រោយ

ខូចខាតសម្ភារៈ: ឆេះរថយន្តចំនួន ០២ គ្រឿ ប្រហែល៤០% និងមិនបណ្ដាលអោយ ឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រេីប្រាស់រថយន្តការិយាអគ្គិភ័យ : ចំនួន ០១ គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប ៕

អត្ថបទដែលជាប់ទាក់ទង