ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាឈរលេខរៀងទី ២ ក្នុងនាមជាប្រទេស មានសមត្ថភាព ស្ដារខ្លួនងើបចេញពី កូវីដ-១៩ លឿនជាងគេ នៅលើពិភពលោក

30

ភ្នំពេញ៖ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រទេសកម្ពុជាយើង បានឡើងមកឈរនៅលើលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាព ស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ការចេញផ្សាយ ពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២នេះ។

នៅក្នុងតារាងវាយតម្លៃរបស់សារព័ត៌មានជប៉ុន Nikkei បានឱ្យដឹងទៀតថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារ ខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោកគឺ អេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈដែលកម្ពុជាយើង ឈរនៅលើលេខរៀងទី២ មាន ៨០.៥ពិន្ទុ។

ខាងក្រោមនេះ គឺជាតារាងវាយតម្លៃ ប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ ៕

អត្ថបទដែលជាប់ទាក់ទង