ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុរក្សពន្ធនាគារព្រៃស ដឹកស្ត្រីជាប់ចោទម្នាក់ ទៅឆ្លងទន្លេនៅមន្ទីរពេទ្យ បែរជាលួចរត់បាត់ ហើយជិត១ឆ្នាំ ត្រូវចាប់ខ្លួនមក

131


ភ្នំពេញ​៖​ សមត្ថកិច្ច​នគរបាល​ផ្នែក​យុត្តិធម៌​ ខណ្ឌ​ច្បារ​អំពៅ​ បានស្វែងរកចាប់ខ្លួន​ស្រ្តី​ម្នាក់​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនរបស់​លោក​គុ​ជ​ គី​ម​ឡុ​ង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​លេខ​០០១​ អ​.​យ​.​ក​ ចុះ​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០១៨​ ពី​បទ​អំពើ​អូស​ទាញ​ពេស្យាចារ​កុមារ​ ប្រព្រឹត្ត​នៅ​ចំណុច​អា​ផាត​មេន​ឌី​អឹ​ម​ ផ្លូវ​៤៧០​ សង្កាត់​ទួល​ទំពូង​២​ ខណ្ឌចំការមន​ កាលពីដើម​ឆ្នាំ​២០១៧​។​ ដោយសារតែស្រ្តីរូបនេះ មានផ្ទៃពោះ ហើយត្រូវសម្រាកកូននោះ ត្រូវបានសមត្ថកិច្ចពន្ធនាគារព្រៃស បញ្ជូនមកមន្ទីរពេទ្យ ហើយក្រោយពេលសម្រាលកូនរួច ស្រ្តីរូបនោះ ក៏រត់គេចខ្លួន ហើយត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនមកវិញ។

លោក​វរសេនីយ៍ទោ​ ម៉ៅ​ សឿ​ត​ អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ​ ជា​ សុខ​ធី​​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅ​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​។​ ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​១០​នាទី​ ​នៅ​ភូមិ​ដើម​ម៉ាក​ក្លឿ​ សង្កាត់​ច្បារ​ អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​។​​ នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧ មណ្ឌលអប់រំកែប្រែទី២ (ម២ ព្រៃស) បានបញ្ជូនជនជាប់ឃុំជា សុខធី ទៅសង្រ្គោះបន្ទាន់ ដោយឈឺពោះគ្រប់ខែឆ្លងទន្លេ នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក​។ ​កាលពី​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត្រ​នៅ​ក្នុង​មន្ទីរពេទ្យ​ ដោយមន្រ្តីពន្ធនាគារមានការធ្វេសប្រហែសមួយភ្លែត បណ្តាលឲ្យជនជាប់ឃុំ សុខធី មានឱកាសគេចខ្លួនបាត់តែម្តង។ ព្រះរាជអាជ្ញារង គុជ គីមឡុង បានចេញដីសម្រេច បង្គាប់ឲ្យកងកម្លាំងសាធារណៈទាំងអស់ ស្វែងរកចាប់ខ្លួន ឈ្មោះ ​ជា សុខធី យកមកធ្វើការឃុំខ្លួនបន្តតាមនីតិវិធី ។ ស្រ្តីរូបនោះ ត្រូវជាប់ចោទពីបទ អំពើអូសទាញពេស្យាចារកុមារ តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពោះធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅចំណុចអាផាតមេនឌីអឹម ផ្លូវលេខ៤៧០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៧។ ស្រ្តី ​ជា សុខធី អាយុ២៧ឆ្នាំ ត្រូវបានឃុំខ្លួនតាមដីកាបង្គាត់ឲ្យឃុំខ្លួនលេខ ៣២២៥ ទ ដ.ឃ.ដ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង