ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មាធិការ គណបក្សខណ្ឌចំការមន បើកកិច្ចប្រជុំការងាររៀបចំផែនការឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់ អាណត្តទី៥ ២០២២-២០២៧

36

ភ្នំពេញ៖នាល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះនៅទីស្នាក់ការ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌចំការមននៃរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំដោយស្ដីពីការងារ រៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តទី៥ ២០២២-២០២៧ ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន ដោយមានការចូលរួមពីសំណាក់ អស់ពីលោក-លោកស្រីសមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ, លោក-លោកស្រីសមាជិក-សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌ, លោកប្រធានគណៈកម្មការ ស.២៦-ស.២៧, លោកប្រធានគណៈកម្មាធិការ គណបក្សសង្កាត់ទាំង០៥ និងសមាជិកគណបក្សពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង