ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែមិថុនាគ្រប់ផ្នែកទាំងអស់ នឹងហ្វឹកហាត់ត្រៀម ពិធីបើក បិទស៊ីហ្គេមឆ្នាំ២០២៣

52

ភ្នំពេញ៖ក្រុមសម្តែងទស្សនីយភាពគ្រប់ផ្នែកទាំងអស់នឹងត្រូវចាប់ផ្តើមការហ្វឹកហាត់នាខែមិថុនាឆ្នាំ២០២២ដើម្បីត្រៀមសម្តែងក្នុងពិធីបើកបិទជាផ្លូវការនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣បញ្ជាក់ថាតាមកាលវិភាគនិងការងារដែលបានដាក់ចេញនូវផែនការកិច្ចប្រជុំជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធាន CAMSOC ដើម្បីវាយតម្លៃ និងពិនិត្យមើលឡើងវិញនូវគ្រោងឆ្អឹង ឬក៏គម្រោងផែនការលម្អិតរបស់ពិធីបើក-បិទ និងពិធីរៀបចំការសម្ដែងទទួលទង់ នៅឯពិធីបិទការប្រកួតស៊ីហ្គេម នៅវៀតណាម។

គ្រោងឆ្អឹងនៃផែនការនេះយើងបានធ្វើរួចរាល់និងបានពិនិត្យជាច្រើនដងមកហើយៗយើងតែងតែរំឭកឡើងវិញព្រមទាំងពិនិត្យមើលចំណុចណាខ្លះដែលខ្វះខាតនិងចំណុចលម្អិតណាខ្លះដែលយើងមិនទានបានស៊ីជម្រៅដើម្បីឲ្យបានយល់ទាំងអស់គ្នាក្នុងការយកទៅអនុវត្តកុំឲ្យមានបញ្ហា។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា CAMSOC មានប្រតិទិនការងារច្បាស់លាស់ហើយ មានសេណារីយោនៃទស្សនីយភាពនីមួយៗក៏មានគ្រប់គ្រាន់ហើយអស់ដែរ។ដូច្នេះយើងនៅតែរង់ចាំការចាប់ផ្ដើមអនុវត្ត គឺថាធ្វើយ៉ាងណានៅក្នុងពាក់កណ្ដាលខែមិថុនា ២០២២នេះ គឺអ្នកសម្ដែងជិត ៥ពាន់នាក់ ត្រូវចាប់ផ្ដើមហ្វឹកហាត់ ក្នុងក្រុមតូចៗ រហូតដល់ផ្គុំគ្នាទៅជាក្រុមធំ និងទៅជាក្រុមដែលអាចសម្ដែងពិធីបើក-បិទនេះ ជាទស្សនីយភាពធំបានតែម្តង។
ឯកឧត្តម ពន្យល់ថា កម្លាំងក្នុងការចូលរួមធ្វើការសម្ដែងជិត ៥ពាន់នាក់នេះ គឺយកភាគច្រើនពីកងកម្លាំងកងយោធពលខេមភូមិន្ទដែលក្រសួងការពារជាតិជាអ្នកផ្ដល់ជូន
នូវកម្លាំងយោធិន ផ្នែកសម្ដែងខាងល្បុក្កតោ ផ្នែកសម្ដែងខាងវាយស្គរ ផ្នែកសម្ដែងខាងសិល្បៈ វប្បធម៌ និងផ្នែកផ្សេងៗមួយចំនួនទៀត។ អ៊ីចឹង អ្វីដែលយើងត្រូវបានរៀបចំ គឺមានទាំងកម្លាំង មានទាំងផែនការអស់ហើយដោយរង់ចាំតែឧបករណ៍ផ្សេងៗដើម្បីយកទៅធ្វើការហ្វឹកហាត់តែប៉ុណ្ណោះ។

ការហ្វឹកហាត់នឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០២២ដើម្បីត្រៀមកម្មវិធីបើកនិងកម្មវិធីបិទ ស៊ីហ្គេម ឆ្នាំ២០២៣។
ជាមួយគ្នានោះពង្រាងនូវលំនាំនៃគ្រោងឆ្អឹងនៃការរៀបចំកម្មវិធីស្រដៀងៗគ្នានេះក៏យកបំលែងទៅជាកម្មវិធីរបស់ប៉ារ៉ាឡាំពិកផងដែរសម្រាប់ពិធីបើកបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

អ្វីដែលពិសេសគឺកម្មវិធីសំខាន់ៗទាំងនេះ នឹងមានការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ ហើយក៏មានជំនួយបច្ចេកវិទ្យា ពិសេសពីខាងអូឡាំពិកចិនទៀតផងដែលគេនឹង ជួយដល់កម្ពុជានៅក្នុងការធ្វើពិធីបើកបិទនេះ នូវបច្ចេកវិទ្យាទំនើបដើម្បីបន្ស៊ីគ្នាជាមួយវប្បធម៌កម្ពុជា ដ៏រុងរឿងដ៏ចំណាស់ឲ្យស៊ីគ្នាទៅ ជាភាពអស្ចារ្យមួយនៅក្នុងទិដ្ឋភាពនៃពិធីបើក-បិទ»។

អត្ថបទដែលជាប់ទាក់ទង