ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិង្ហ​បុរី​ បាន​ប្រហារជីវិត​ បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ ​​ពី​បទ​ ជួញដូរ​គ្រឿងញៀន

126

 

បរទេស ៖ បើតាមសារព័ត៌មានReutersបានចេញផ្សាយនៅ​ថ្ងៃ​ទី២៧ខែមេសានេះថា​ សិង្ហ​បុរី​ បាន​ប្រហារជីវិត​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ ​ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទ​ជួញដូរ​គ្រឿងញៀន​ ទោះបី​មានការ​អំពាវនាវ​ សុំ​ការ​លើកលែងទោស ​ក្រោម​ហេតុផល​ថា​ជនសង្ស័យ​មាន​បញ្ហា​សតិបញ្ញា​ក៏​ដោយ​ ហើយ​គ្រួ​សារបាន​និយាយ​ថា​ ករណី​នេះ​ បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​អន្តរជាតិ​។​

​លោក​ Nagaenthran​ Dharmalingam​ អាយុ​ ៣៤​ឆ្នាំ​ បាន​ប្រហារជីវិត​បន្ទាប់​ជាប់​ឃុំឃាំង​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ពី​បទ​ជួញដូរ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ចំនួន​ 44​ ក្រាម​ ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ ដែល​មានច្បាប់​ប្រឆាំង​គ្រឿងញៀន ​ដ៏​តឹងរ៉ឹង​បំផុត​របស់​ពិភពលោក​។​ មេធាវី​របស់​ជនសង្ស័យ​បាន​ប្តឹង​ឧទ្ធរណ៍​ជា​ច្រើន​លើក​ប្រឆាំង ​នឹង​ការ​ប្រហារជីវិត​ដោយ​និយាយ​ថា​ មាន​បញ្ហា​សតិបញ្ញា​។​

​ប្អូនប្រុស​របស់​គាត់​ឈ្មោះ​ Navin​ Kumar​ អាយុ​ ២២​ឆ្នាំ​ បាន​និយាយ​តាម​ទូរស័ព្ទ​ថា​ ការ​ប្រហារជីវិត​ត្រូវ​បាន​ធ្វើ​ឡើង​ ហើយ​សាកសព​នឹង​ត្រូវ​បញ្ជូន​មក​ទីក្រុង​ Ipoh​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​ជា​កន្លែង​ធ្វើ​ពិធី​បុណ្យសព​ ៕

អត្ថបទដែលជាប់ទាក់ទង