ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវជាតិលេខ៩៤ប្រវែងជាង៥៤គីឡូម៉ែត្រត្រូវបានមន្ទីរសាធារណការ វិហារធ្វើការជួសជុល ​ ថែទាំឡេីងវិញ​

45

ព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៩៤ប្រវែង៥៤.គីឡូម៉ែត្រ ចាប់ពីឃុំឆែប២ទៅឃុំកំពង់ស្រឡៅ១ជាប់ព្រំដែនឡាវត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារចាប់ផ្តេីមជួសជុលថែទាំឡេីងវិញដេីម្បីសម្រួលការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ

  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា៖ ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃពុធ ១១រោច ខែ​​ចេត្រ ឆ្នាំខាល ចត្វាស័ក..២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះបាននិងកំពុងធ្វេីសកម្មភាពជួសជុលថែទាំឡេីងវិញកំណាត់ផ្លូវជាតិលេខ៩៤ ប្រវែង៥៤.៩គីឡូម៉ែត្រចាប់ពីឃុំឆែប២ទៅឃុំកំពង់ស្រឡៅ១ស្ថិតក្នុងស្រុកឆែបខេត្តព្រះវិហារជាប់ព្រំដែនឡាវដោយធ្វេីការកៀរសម្រួល ស្រោចទឹក កិនបង្ហាប់។

  លោកសំ លាងទ្រី បានសូមអោយបងប្អូនដែលធ្វេីដំណេីរឆ្លងកាត់លេីកំណាត់ផ្លូវជាតិលេខ៩៤សូមមេត្តាយោគយល់និងបេីកបរដោយប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដេីម្បីជៀសវាងការកេីតឡេីងនូវករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕

 

អត្ថបទដែលជាប់ទាក់ទង