ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្នើឲ្យនារីជាក្រុមការងារ អាជ្ញាធរ និងបេក្ខភាពក្រុមប្រឹក្សា ទាំងអស់ សូមប្រព្រឹត្តនូវអំពើល្អ និងកុំធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍ ផលប្រយោជន៍របស់ពលរដ្ឋនៅក្នុងមូលដ្ឋាន

26

 

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញជួបសំណេះសំណាលជាមួយ បេក្ខនារីក្រុមប្រឹក្សា ឃុំ សង្កាត់ និងថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រី នៃខណ្ឌ សង្កាត់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត្តិ៍១២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ មេសា ឆ្នាំ២០២២ នៅវិមាន៧មករា ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី កិត្តិតសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ គ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលកូវីដ១៩ តាមរយៈ យុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រម ផ្ការីក ។

លោកស្រី ក៏បានកោតសសើរដល់ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌនារីគ្រប់លំដាប់ថ្នាក់ បេក្ខនារីក្រុមប្រឹក្សា ឃុំ សង្កាត់ និងថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រី នៃខណ្ឌ សង្កាត់ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរដោយទទួលបានលទ្ធផលគួជាទីមោទនៈ ដើម្បីរួមចំណែកក្នុងការកសារ និងអភិវឌ្ឍន៍ប្រទេស ។

លោកស្រី បានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ ដែលស្ថានភាពនៃការឆ្លងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងអត្រានៃអ្នកស្លាប់ពុំមាន និងស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានប្រកាស់លើកលែងមិនប្រើម៉ាស់ ផងនោះ យើងទាំងអស់គ្នាក៏នៅតែគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ ។

លោកស្រី ក៏បានបន្តទៀតថា ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ដើម្បីសហការណ៍គ្នាជម្រុញ នូវល្បឿននៃការអភិវឌ្ឍន៍ ។ជាពិសេស រដ្ឋបាលឃុំ សង្កាត់ ត្រូវជម្រុញក្នុងការអនុវត្តនូវតួនាទីរបស់ខ្លួន ក្នុងគាំពារអភិបាលកិច្ចល្អ ដោយចាត់ចែងប្រើប្រាស់ធនធាន នានាដែលមានប្រកបដោយ ចិរភាព សំរាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋានក្នុងឃុំ សង្កាត់របស់ខ្លួន បំរើ ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និង គោរពផលប្រ យោជន៍របស់ជាតិស្របតាមនយោបាយទូទៅរបស់រដ្ឋ។ ចំណែកឯហើយស្ត្រីត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាលក្នុងកសារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។

លោកស្រី ក៏បានសំណូមពរដល់នារីជាក្រុមការងារ អាជ្ញាធរ និងបេក្ខភាពក្រុមប្រឹក្សាទាំងអស់ សូមប្រព្រឹត្តនូវអំពើល្អ និងកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ផលប្រយោជន៍របស់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗដែលខ្លួនតាំងនៅ ។ អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ៤០០នាក់ ក្នុងម្នាក់ៗ ទទួលបាន សៀវភៅបក្ស១០ ក្បាល ,អាកុលសំលាប់មេរោគ ១ដប និងថវិកា៥ម៉ឺនរៀលផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង