ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិកកាស៊ីណូឃីងក្រោន នៅក្រុងបាវិតម្នាក់ លោតសម្លាប់ខ្លួនពីលើអគារកាស៊ីណូ

43

 

ស្វាយរៀង៖ បុរសម្នាក់លោត ពីលើអគារកាស៊ីណូឃីងក្រោន ធ្វើឱ្យស្លាប់នៅ ព្រឹកទី២៨ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណ”កាស៊ីណូឃីងក្រោន”ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បុរសនេះ ឈ្មោះ TRINH CONG HUAN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូឃីងក្រោន មានទីលំនៅខេត្តថាន់ហ័រ ប្រទេសវៀតណាម ។

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានថា៖ មានបុគ្គលិកក្រុមហ៊ុនកាស៊ីណូម្នាក់បានធ្លាក់ពីលើអគារក្រុមហ៊ុន(អគារQ)ជាន់ទី៥ ស្ថិតក្នុងបរិវេណកាស៊ីណូឃីងក្រោនក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយខាងក្រុមហ៊ុនក៏បានប្រញាប់ប្រញាល់ដឹកយកទៅព្យាបាលនៅគ្លីនិកសោភ័ណ្ឌអូវ៉ាង ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ។

ប៉ុន្តែដោយឃើញជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តនៅមន្ទីរពេទ្យខេត្តស្វាយរៀងតែអកុសលជនរងគ្រោះបានស្លាប់នៅលើរថយន្តបាត់ទៅហើយ។

សពត្រូវបានដឹកយកមកតម្កល់នៅក្នុងវត្តពោធិ៍ថ្មី ដើម្បីរង់ចាំសមត្ថកិច្ចជំនាញនិងគ្រូពេទ្យធ្វើកោសល្យវិច្ឆ័យ៕

អត្ថបទដែលជាប់ទាក់ទង