ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដី ជាន់គ្រាប់មីនតោនផ្ទុះរងរបួសធ្ងន់

34

ព្រះវិហារ : បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដី ជាន់គ្រាប់មីនតោនផ្ទុះរងរបួសធ្ងន់ ដោយឡែកត្រាក់ទ័រ រងការខូចខាតទាំងស្រុង ។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានករណីផ្ទុះមីនតោន ដោយត្រាក់ទ័រភ្ជួរដីដាំដំឡូង នៅចំណុចអូរសឹងខាងកើត ភូមិកន្ទួត ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យម្ចាស់ត្រាកទ័រ ឈ្មោះហ៊ី សៀក ភេទ ប្រុស អាយុ៤២ឆ្នាំ បានរងរបួសធ្ងន់។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

អត្ថបទដែលជាប់ទាក់ទង