ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំក្រុមប្រឹក្សាខណ្ឌចំការមន ប្រកាសតែងតាំង គណៈកម្មការផ្សារទួលទំពូង៣រូបជាផ្លូវការ

98

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះនៅសាលាខណ្ឌចំការមននៃរាជធានីភ្នំពេញ
បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ។
កិច្ចប្រជុំដោយមានការចូលរួមពីសំណាក់លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ព្រមទាំងលោកម៉ក់ ថាយ, លោកងួន សុភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក-លោកស្រីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, យោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពទាំង១១, លោកប្រធានគណៈកម្មការផ្សារទាំង០២, លោកចៅសង្កាត់ទាំង០៥។

កិច្ចប្រជុំខាងលើ មានរបៀបវារៈដូចខាងក្រោមៈ
ទី១.ពិនិត្យនិងអនុម័តលើច្បាប់ឈប់សម្រាករបស់លោក ឈាង សុង សមាជិកក្រុមប្រឹក្សាខណ្ឌចំការមនចំនួន ០៨លើកជាប់គ្នា។
ទី២.ពិនិត្យនិងអនុ័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
ទី៣.ពិនត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា និងទិសដៅអនុវត្តការងារប្រចាំខែឧសភា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
ទី៤.ពិនិត្យ និងអនុម័ត ស្ដីពីគោលការណ៍ណែនាំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) និងប្រតិទិនការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខណ្ឌចំការមន។
ទី៥.ពិនិត្យនិងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិកប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌចំការមននិងទី៦.បញ្ហាផ្សេងៗ

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌចំការមនថ្ងៃនេះដោយប្រកាសជាផ្លូវការដោយប្រគល់ភារកិច្ចគណៈកម្មការផ្សារទួលទំពូង ចំនួន ០៣រូប មានរាយនាមដូចខាងក្រោម៖
ទី១លោក សូ ប៉ូច ជាអនុប្រធានគណៈកម្មការផ្សារទួលទំពូង
ទី២លោក ភួង ប៉េងធី ជាសមាជិកគណៈកម្មការផ្សារទួលទំពូង
និងទី៣លោក ឡុង វ៉េត ជាសមាជិកគណៈកម្មការផ្សារទួលទំពូងនៃខណ្ឌចំការមន រាជធានីភ្នំពេញ។

នាឱកាសនោះកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌចំការមន បានស្នើរដល់អស់លោក០៣រូបខាងលើ ដែលទទួលមុខតំណែងថ្មីនាថ្ងៃនេះ ត្រូវខំបំពេញការងាររបស់ខ្លួន និង ស្ដាប់តាមការណែនាំ ពីលោកប្រធានផ្សារទួលទំពូង ព្រមទាំងរដ្ឋបាលខណ្ឌចំការមនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង