ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ចែកអំណោយ ដល់ប្រជាជនទីទ័លក្រ៥០គ្រួសារ

65

ភ្នំពេញ៖បងប្អូនប្រជាជនទីទ័លក្រប្រមាណ៥០គ្រួសាររស់នៅ ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនៅសាលាខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២២នេះ។

លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអោយដឹងថាអំណោយដែល ចែកជូនប្រជាជនទីទ័លក្រទាំង៥០គ្រួសារ នៅថ្ងៃនេះដោយក្នុងមួយគ្រួសារៗទទួលបានអង្គរ២៥គីឡូក្រាម .មីមួយកេស.ត្រីខកំប៉ុងមួយយួរ.ជែលមួយដប.សម្ភារៈផ្ទះបាយ.ជាច្រើនមុខថែមទៀតផងដែរ។

ក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងថា ការផ្ដល់អំណោយជូនដល់ បងប្អូនទីទ័លក្រនៅពេលនេះពិតជា មានសារៈសំខាន់ណាស់សម្រាប់ដោះស្រាយជីវភាព។
ជាមួយគ្នានោះលោកអភិបាលខណ្ឌបឹងកេងកង បន្តទៀតថា ដោយធ្វើការណែនាំទៅដល់បងប្អូនប្រជាជនទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដែលមាន០៧សង្កាត់សូមអោយមើលថែទាំសុខភាព និង ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាពទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង