ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រី ចែកអំណោយសប្បុរសធម៏ ជូនពលរដ្ឋទីទាល់ក្រ៦៧គ្រួសារ នៅស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ និងឧបត្ថម្ភដល់គ្រួសារយុវជន ចាប រីម ដែលមានបញ្ហាខួរក្បាល (ជំងឺខុសគ្រូ)

28

ត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បាន
ចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអា ហារ រួមជាមួយថវិកាចំនួន ១០លានរៀល ជូនគ្រួសារយុវជន ចាប រីម អាយុ ១៨ឆ្នាំ ដែលមានជំងឺបញ្ហាខួរក្បាល រស់នៅភូមិកន្ទួត ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ តាមការបញ្ជាក់របស់ម្តាយ យុវជន ចាប រីម គឺជាក្មេងដែលរៀនសូត្រពូកែ ឧស្សាហ៍ព្យាយាម និងមានជំនាញខាងលេងភ្លេងពិណពាទ្យ បានមានជំងឺនេះ (ខ្មែរយេីងនិយមហៅថា ខុសគ្រូ) រយៈពេល៣ឆ្នាំមកហេីយ ហេីយកំពុងព្យាបាលតាមបែបគ្រូខ្មែរ ប៉ុន្តែមិនទាន់ជាសះស្បេីយនៅឡេីយទេ។

លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះយុវជន ចាប រីម និងសូមលេីកទឹកចិត្តឱ្យឪពុកម្តាយបន្តថែទាំកូនថែមទៀត បេីទោះបីជាត្រូវប្រេីមធ្យោបាយព្យាបាលបែបគ្រូខ្មែរ ឬត្រូវយកកូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ ក៏ដោយ ជា ពិសេស ត្រូវថែទាំសុខភាព មានអនាម័យក្នុងការស់នៅ ហេីយជូនពរឱ្យឆាប់បានជាសះ ស្បេីយឡេីងវិញ។
ក្រុមគ្រួសារយុវជន ចាប រីម បានសម្តែងនូវក្តីរំភេីបក្តុកក្តួល ឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងលេីកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាក មានដូចជា ថវិកាចំនួន ១០លានរៀល និងស្បៀងអាហារ សម្ភារប្រេីប្រាស់មួយចំនួនទៀតផង។

បន្ទាប់ពីកម្មវិធីខាងលេីនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បានបន្តដំណេីរចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៧គ្រួសារ រស់នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំផងដែរ។

ថ្លែងចំពោះមុខប្រជាពលរដ្ឋទាំងអស់ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមជាមួយនឹងការផ្តាំផ្ញេីឱ្យថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ និងប្រុងប្រយ័ត្នចំពោះការកេីនឡេីងកំដៅខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វេីឱ្យប៉ះពាល់ដល់សុខភាពរបស់យេីង។

ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង បានធ្វេីឱ្យយេីងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បាន ហេីយអាចបេីកឱកាសឱ្យយេីង ស្តារ និងជំរុញកំណេីនសេដ្ឋកិច្ចឡេីងវិញ។ ទន្ទឹមនឹងនេះ លោកស្រី បានបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលធ្វេីឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះ យេីងត្រូវចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយេីង ដេីម្បីការអភិវឌ្ឍ និងភាពសុខដុមរមនាក្នុងក្រុមគ្រួសារ។
សូមបញ្ជាក់ថា៖ គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម , មី ១កេស, ត្រីខ ១០កំប៉ុង , ឃីត (មុង ភួយ សារុង ក្រមា អាវ យឺត) ១កញ្ចប់, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ និងថវិកា ២ម៉ឺនរៀល៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង