ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ បន្តចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនបងប្អូនអាជីវករ កម្មករសំណង់

31

 

ភ្នំពេញ៖នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ អញ្ជើញបន្តចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនអាជីវករ កម្មករសំណង់ ប្រជាពលរដ្ឋដែលនៅតាមបណ្តាផ្ទះជួល និងសិស្សានុសិស្សតាមបណ្តាសាលារៀនទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ដែលចាក់ដោយក្រុមគ្រូពេទ្យសុខាភិបាលស្រុកប្រតិបត្តិដង្កោ។

គួរ បញ្ជាក់ថា រដ្ឋបាល រាជធានី ភ្នំពេញ នៅ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ នេះ បានចេញ សេចក្ដីជូនដំណឹង ស្ដីពី ការ ក្រើនរំលឹក ដល់ក ម្មករ និយោជិត នៅតាម បណ្ដា រោងចក្រ សហគ្រាស នានា អាជីវករ ក្រុម សេដ្ឋកិច្ច ក្រៅ ប្រព័ន្ធ និង ប្រជាពលរដ្ឋ ទូទៅ អញ្ជើញ ទៅ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ -១៩ ដូ ស ជំរុញ ឬ ដូ ស ទី ៣ និង ដូ ស ទី ៤ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ ។
ក្នុងនោះដែរ រដ្ឋបាល រាជធានី ភ្នំពេញ សូម ជម្រាប ជូនដំណឹង ដល់ បងប្អូន កម្មករ និយោជិត អាជីវករ ក្រុម សេដ្ឋកិច្ច ក្រៅ ប្រព័ន្ធ និង ប្រជាពលរដ្ឋ ទាំងអស់ នៅក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង