ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ សម្រេចការបងើ្កតគណៈកម្មការ គ្រប់គ្រងគម្រោងជួសជុល អណ្តូងលូ និងស្តារលូ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ នៅក្នុងសង្កាត់ទាំង០៧

37

 

ភ្នំពេញ៖នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ខ្លួន ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និង លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅសាលប្រជុំB សាលាខណ្ឌប្ញស្សីកែវ និងតាមប្រព័ន្ធវីឌីអូអនឡា ញ ZOOM MEETING។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ធុយ សុខន និង លោកស្រីចាន់ នីឡា សមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអភិបាលរងខណ្ឌ , លោកនាយក-នាយករងរដ្ឋបាលខណ្ឌ , លោកអធិការរងនគរបាលខណ្ឌ , លោកមេបញ្ជាការរង អ.ហ ខណ្ឌ , លោកប្រធាន-អនុប្រធានការិយាល័យនៃរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ , លោកប្រធានការិ.គយ និងរដ្ឋាករខណ្ឌ , តំណាងអគ្គិសនីកម្ពុជា , លោកប្រធានការិ.ប្រតិបត្តិស្រុកមេគង្គ , ក្រុមលេខាធិការ , លោក លោកស្រីប្រធានក្រុមប្រឹក្សាសង្កាត់ និងប្រធានសណ្ដាប់ធ្នាប់ខណ្ឌ សរុបចំនួន ៥៥ នាក់។

កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន ០៩ មានដូចខាងក្រោម ៖ ១-ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៤ (កាលពីថ្ងៃទី៣១
ខែមីនា ឆ្នាំ២០២២) របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ ។
២-ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង របាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។
៣-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការកែសម្រួល ក្រុមការងារកសាងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ។
៤-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការកែសម្រួលក្រុមការងារចុះសិក្សាគម្រោងមូលនិធិ អភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ឆ្នាំ២០២៣ ។
៥-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការបងើ្កតគណៈកម្មការគ្រប់គ្រងគម្រោងស្ថាបនា ផ្លូវបេតុង ឆ្អឹងដែក របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ នៅក្នុងសង្កាត់ទាំង០៧ ឆ្នាំ២០២៣ ។
៦-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការបងើ្កតគណៈកម្មការ គ្រប់គ្រងគម្រោងដាក់លូមូល របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ នៅក្នុងសង្កាត់ទាំង០៧ ឆ្នាំ២០២៣ ។

៧-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការបងើ្កតគណៈកម្មការ គ្រប់គ្រងគម្រោងជួសជុល អណ្តូងលូ និងស្តារលូ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ នៅក្នុងសង្កាត់ទាំង០៧ ឆ្នាំ២០២៣។
៨-ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ៕

អត្ថបទដែលជាប់ទាក់ទង