ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំថ្មស ស្រុកបូទុមសាគរ ដកហូតលបកន្ទុយកណ្តុរ បានចំនួន ១១៥ ខ្សែ ប្រវែង ៩២០ម៉ែត្រ ជាឧបករណ៍នេសាទដែលគ្មានក្នុងប្រកាសរបស់ក្រសួងកសិកម្ម

33

កោះកុង ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចេញប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ក្រុមការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលរបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចេញប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ដោយធ្វើការដកហូតលបកន្ទុយកណ្តុរ បានចំនួន ១១៥ ខ្សែ ប្រវែង ៩២០ម៉ែត្រ ជាឧបករណ៍នេសាទដែលគ្មានក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនូវការបំផ្លាញមច្ឆជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល។

ហើយក្រុមការងារបានយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីស្នាក់ការផ្នែករដ្ឋបាលជលផលបូទុមសាគរ ពយអំពិល ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីរង់ចាំការសម្រេចរបស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង