ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកង បើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ លើកយករបៀបវារៈ៤ មកពិនិត្យ.អនុម័ត

38

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញបានបើកកិច្ចប្រជុំសាមញ្ញ លើកទី៣៥ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ។

កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌដោយមានការចូលរួមពីសំណាក់លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង .លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និង លោក សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងអស់លោក លោកស្រីជាសមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ លោកចៅសង្កាត់ទាំង០៧ សង្កាត់.មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌបានលើកយកនូវរបៀបវារៈដូចខាងក្រោម៖

ទី១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៣។
ទី២. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២២របស់រដ្ឋបាលខណ្ឌបឹងកេងកង។
ទី៣. ពិនិត្យ និងអនុម័តបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក របស់រដ្ឋបាលខណ្ឌបឹងកេងកង ប្រចាំខែមេសា ឆ្នាំ២០២២ និង ទី៤.សេចក្តីសម្រេចស្តីពីការតែងតាំងភ្នាក់ងារបើកផ្តល់ ការតែងតាំងរជ្ជទេយ្យករចំណូល ការតែងតាំងរជ្ជទេយ្យករបុរេប្រទាន នៅរដ្ឋបាលខណ្ឌបឹងកេងកង។

នាឱកាសនោះក្រុមប្រឹក្សាខណ្ឌបឹងកេងកងបានថ្លែងកោតសរសើរមិនដាច់ពីមាត់ដល់រដ្ឋបាលខណ្ឌក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដោយបានខិតខំបំពេញការងារលើគ្រប់វិស័យបានល្អប្រសើរ និង រក្សាការពារនូវសន្តិសុខ .សុវត្ថិភាព .សណ្ដាប់ធ្នាប់សាធារណៈព្រមទាំងការងារសង្គមកិច្ច.ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានធ្វើអោយមូលដ្ឋានខណ្ឌបឹងកេងកងប្រែមុខមាត់ថ្មីគួរជាទីចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ៕

អត្ថបទដែលជាប់ទាក់ទង