ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ទិសដៅបញ្ច្រាសទិសគ្នា ស្លាប់ម្នាក់ របួសម្នាក់

49

មណ្ឌលគិរី÷ នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃសុក្រ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅផ្លូវក្រុង 3Mk36 ស្ថិតភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូទិសដៅបញ្ច្រាសទិសគ្នា។

មូលហេតុស្រវឹងស្រារហើយមេឃងងឹតល្បឿនលឿន ផ្លូវកោងចុះចំណោតទៅបុកម៉ូតូមួយទៀតនៅខាងឆ្វេងដៃ
១/អ្នកបើកម៉ូតូឈ្មោះ ឡុង ស្រីលាភ ភេទស្រីអាយុ១៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេមុតផ្សារ ឃុំមេមុត ស្រុកមេមុត ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជិះម៉ូតូម៉ាកវីវ៉ាពណ៍ ខ្មៅ ផ្លាកលេខគ្មាន កញ្ចក់មាន មួកគ្មាន រងរបួសស្រាល។
២/អ្នករួមដំណើរឈ្មោះ ឡុង ស្រីមួយ ភេទស្រីអាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅជាមួយគ្នាខាងលើ រងបួសស្រាល។

ជនបង្កមានឈ្មោះ ងៀង យុំាងយូ ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម មុខរបរជាង រសនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ស្នាក់នៅបណ្តោះអាសន្ន ភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជិះម៉ូតូម៉ាកសេរ៉ូសពណ៍ក្រហម មួកគ្មាន កញ្ចក់មាន ផ្លាកលេខគ្មាន ជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវកម្លាំងយើងធ្វើការត្រួតពិនិត្យប្រគលអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯវត្ថុតាំងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសែនមនោរម្យយកមករក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង