ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចុះជួយខណ្ឌបឹងកេងកង ផ្ដល់អំណោយដល់ មេគ្រួសារបក្ស៥០គ្រួសារ នៅទួលស្វាយព្រៃទី2..!

49

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣០ខែមេសា ឆ្នាំ២០២២នេះ គណៈកម្មាធិការគណៈបក្សខណ្ឌបឹងកេងកង ឯកឧត្តម អ៊ុក សមវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង និង អមដំណើរដោយលោកធឹម សំអាន ប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង និង ជាអភិបាលខណ្ឌបឹងកេងកងព្រមទាំងអស់លោក .លោកស្រីជាអភិបាលរងខណ្ឌ .ចៅសង្កាត់ .ក្រុមការងារខណ្ឌជាច្រើនរូបទៀតដោយបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និង ផ្ដល់អំណោយជូនដល់មេគ្រួសារបក្សចំនួន ៥០គ្រួសារនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ .ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។
ចំពោះអំណោយដែលផ្ដល់ជូនដល់ដៃមេគ្រួសារបក្សរួមមាន៖ថវិកា .ម៉ាស.ទឹកអាកុលនិងមីមួយកេសផងដែរ។

ឆ្លៀតក្នុងឱកាសនោះក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង និង លោកធឹម សំអាន ប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកងនិងជាអភិបាលខណ្ឌបានមានមតិដោយក្រែនរំលឹកទៅដល់បងប្អូនមេគ្រួសារបក្សទាំងអស់សូមអោយមើលថែទាំសុខភាព និង ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង