ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាល ជាមួយ សិស្សនិទ្ទេស Aថ្ងៃស្អែក

32

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នឹងជួបសំណេះ សំណាលជាមួយ សិស្សនិទ្ទេស A នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២០-២០២១ ចំនួន ១,៧៥៣នាក់។ សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលបែបនេះ ជាការ លើកទឹកចិត្តជូនសិស្ស ដែលបានខិតខំរៀនសូត្ររហូតដល់ប្រឡងជាប់ និងទទួលបាននិទ្ទេស A។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ ឧសភា ២០២២នេះបានឲ្យដឹងថា «សូមរង់ចាំតាមដានទស្សនាការផ្សាយផ្ទាល់កម្មវិធីសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន ជាមួយសិស្សនិទ្ទេស A នាថ្ងៃទី៣ ឧសភា ២០២២»។ សូមរំលឹកថា លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ (បាក់ឌុប) សម័យប្រ ឡង ២៧ ធ្នូ ឆ្នាំ២០២២ កន្លងទៅ មានបេក្ខជនប្រឡងជាប់ចំនួន ៧២,០១៦នាក់ ស្មើនឹង៦៥,៦៥ភាគរយ ក្នុងនោះ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ១,៧៥៣នាក់ ខណៈឆ្នាំ២០១៩ មានសិស្សជាប់និទ្ទេស A ត្រឹម ៤៤៣នាក់ប៉ុណ្ណោះ ហើយកាលពីឆ្នាំ២០២០ សិស្សបា ក់ឌុបទាំងអស់ ត្រូវបានក្រសួង សម្រេចឲ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិន បាច់ប្រឡងដោយសារវិបត្តិជំងឺកូវីដ-១៩វាយលុកនៅក្នុងប្រទេសកម្ពុជា។

ជាកត់សម្គាល់ការប្រឡងបាក់ឌុបឆ្នាំ២០២២នេះគេសង្កេតថាសិស្សបានរៀន និងបង្រៀ នតាមបច្ចេកវិទ្យាអនឡាញដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩។

ការធ្វើបែបនេះគឺជាយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដនៅក្នុងសហគមន៍។ រដ្ឋាភិបាលបានប្រកាសឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ តាមការកំណត់របស់ក្រសូួងសុខាភិបាលផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង