ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គ្រូពេទ្យ សិស្ស និស្សិត គ្រូបង្រៀន មានតួនាទីដ៏សំខាន់ចូលរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសជាតិ

62

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបជួបសំណេះសំណាល ជាមួយ ក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្ស និស្សិត ក្នុងរាជធានីភ្នំពេញ ចំនួន៣៨០នាក់ នាព្រឹកថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២នៅវិមាន៧មករា ក្នុងគោលបំណង ផ្ដល់ការលើកទឹក ចិត្ដភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ ជាមួយបងប្អូន កូន ក្មួយឲ្យខិតខំបន្ដការងារដោយភាព ស្មោះត្រង់ ឲ្យអស់លទ្ធភាព ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិយើងឲ្យរីកចម្រើន ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិតសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមាន សុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ និងគ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលកូវីដ១៩ តាមរយៈយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងតាមអភិក្រមផ្ការីក ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ថ្លែងអំណរគុណ ថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ ក្នុងការប្រថុយប្រថាន និងការប្រឈមមុខខ្ពស់ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ រហូតទទួលបានលទ្ធផលល្អដូចសព្វថ្ងៃនេះ ។

លោកជំទាវបានបន្តទៀតថា គ្រូបង្រៀនមិនត្រឹមតែជាអ្នកបង្រៀនតែប៉ុណ្ណោះទេ តែត្រូវដើរតួនាទីជាអ្នកអប់រំ ជាអ្នកដឹកនាំ និងបានផ្តល់ឲ្យសិស្ស នូវឧត្តមគតិ ភាពជឿន លឿន និងបង្ហាញ អំពីមាគ៌ា អភិវឌ្ឍន៍ចំណេះដឹង សមត្ថភាពប្រកដោយភាពត្រឹមត្រូវ ។ គ្រូបង្រៀន គឺជាអ្នកបណ្តុះនូវស្មារតីសេ្នហាជាតិ ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ប្រជាជន និងការពារសមិទ្ធិផលប្រទេសជាតិដែលរាជរដ្ឋភិបាលបានខិតខំ កសាងពីបាត ដៃទទេ ។ជាពិសេស ត្រូវចេះប្រតិកម្មត្រលប់ទៅវិញចំពោះព័ត៌មាន អវិជ្ជ មាន និងព័ត៌មានដែលមានលក្ខណះញ៉ោះញ៉ុង និងរារាំងដល់ការអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាល ។ គ្រូពេទ្យ សិស្ស និស្សិត គ្រូបង្រៀន ពិជាមានតួនាទីដ៏សំខាន់ក្នុង ការចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។

លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ បន្ទាប់ប្រមុខរាជរដ្ឋាភិបាល បានប្រកាស់លើកលែងមិនប្រើម៉ាស់ ផងនោះ យើងទាំងអស់គ្នាក៏នៅតែគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ ។

សម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ៣៨០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅអប់រំ ម្នាក់១ក្បាល, ដបអាកុល១ដប និងថវិកា១០ម៉ឺន រៀលផងដែរ ៕ . សំរិត

   

អត្ថបទដែលជាប់ទាក់ទង