ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយ ស្តីពី “ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល”

48

ភ្នំពេញ៖ កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល” ត្រូវបានបិទបញ្ចប់នៅរសៀលថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមនឹងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

កិច្ចប្រជុំ ស្ដីពី “ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល” ដែលបានប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញនេះ មានគោលបំណងស្នូល ក្នុងការចែករំលែកនូវទស្សនទាន យន្ដការ និងយុទ្ធសាស្រ្ដរួមដែលជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានឱ្យចូលទៅកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍នៃមតិសាធារណៈ។

នេះក៏ជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តគោលនយោបាយកែទម្រង់មុតស្រួច ផ្សារភ្ជាប់ក្នុងវិស័យព័ត៌មាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីថែរក្សាតុល្យភាព ដែលបង្កឡើងដោយជនដែលមាននិន្នាការ អាស្រ័យដោយព័ត៌មានមានល្បឿនលឿន និងរហ័ស ជាមួយនឹងនិន្នាការនយោបាយ ដែលជាផលប្រយោជន៍ នៃអ្នកផលិត ក៏ដូចជាប្រជាពលរដ្ឋ ដែលអាចទទួលបានព័ត៌មានពិត ឬព័ត៌មានក្នុងហេតុផលនយោបាយ។

ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំ គឺជាការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានា តាមរយៈដោយផ្ទាល់ (វេទិកាសាធារណៈ) និងដោយប្រយោល
(រលកអាកាស,វិទ្យុ)។ ដោយមានការអញ្ជើញចូលរួមមកពីអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន និងមន្ទីរព័ត៌មានរាជធានី-ខេត្ត។

ក្រោមបទឧទ្ទិសនាមពីសំណាក់វាគ្មិនរួមមាន៖
១-ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
-បទឧទ្ទិសនាមស្ដីពី ៖ “យន្ដការអង្គអ្នកនាំពាក្យ និងការធ្វើយុទ្ធនាការរួមកម្លាំងសរុប ដើម្បីឯកភាព និងនយោបាយព័ត៌មាន”។

នៅក្នុងយុគសម័យឌីជីថល កិច្ចរួមគ្នាកសាងសង្គមព័ត៌មាន នៅក្នុងបរិបទឌីជីថល ដែលស្ថិតនៅក្នុងលំហ និងឥទ្ធិពល “បញ្ញាសិប្បនិម្មិត” (Artificial Intelligence)។ អាស្រ័យហេតុដូចនេះ បរិមាណ និងគុណភាពព័ត៌មាន ត្រូវតែកសាង និងផ្សព្វផ្សាយនៅលើប្រព័ន្ធឌីជីថល ដែលអាចមានលទ្ធភាពគ្រប់មុខសញ្ញា និងវិស័យរបស់រដ្ឋ។ ព័ត៌មានទាំងនោះត្រូវរក្សាជាស្វ័យប្រវត្តិ (static) នៅលើប្រព័ន្ធឌីជីថល ដែលជាប្រភពផ្ទៀតផ្ទាត់ព័ត៌មានផ្លូវការ និងព័ត៌មានប្រឌិតក្លែងក្លាយ។ សព្វថ្ងៃនេះ យើងបានរួមគ្នា ឯកភាពគ្នា ក្នុងកិច្ចកសាងនូវព័ត៌មានឱ្យទទួលបានប្រសិទ្ធភាព និងតម្លាភាព ដែលជាផលប្រយោជន៍សាធារណៈ។

២. ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន
– បទឧទ្ទិសនាមស្ដីពី ៖ ចរិតព័ត៌មាន និងនយោបាយព័ត៌មាន (ដែលមានសារៈប្រយោជន៍យ៉ាងទូលំទូលាយ ពាក់ព័ន្ធនឹងមធ្យោបាយបដិវត្តន៍ពណ៌)។

អត្ថបទដែលជាប់ទាក់ទង