ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ ជំរុញឱ្យមន្រ្តី ត្រូវសហការឱ្យបាន ជិតស្និទ្ធជាមួយគណ:កម្មាធិ ការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍

43

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ ជំរុញឱ្យយគណ:កម្មការព័ត៌ មាន និងផ្សព្វផ្សាយនៃក្រសួង ព័ត៌មាន ត្រូវធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយគណ: កម្មាធិការជាតិរៀបចំការប្រ កួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ CAM SOC ដើម្បីធានាដល់ការផ្សព្វ ផ្សាយបានទូលំទូលាយពីដំណើរការនៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាង

មុខនេះ ។ ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយ មានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ សម្រាប់ថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន បានធ្វើ ឡើង នៅព្រឹកថ្ងៃទី០២ ខែឧស ភា ឆ្នាំ២០២២ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ មាន បានជំរុញឱ្យគណ:កម្ម ការព័ត៌មាន និងផ្សព្វផ្សាយនៃក្រសួងព័ត៌មាន ត្រូវធ្វើកិច្ច សហការឱ្យបានជិតស្និទ្ធជា មួយគណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ CAMSOC ដើម្បីជំរុញការផ្សព្វផ្សាយពីដំណើរ ការនៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ព្រឹត្តិការណ៍ច្បាស់ លាស់ និងប្រកបដោយគុណ ភាព។ ជាមួយកិច្ចការងារ ដ៏សំខាន់នេះ ឯកឧត្តម រដ្ឋមន្រ្តី ដែលជាអនុប្រធាន CAM SOC បានណែនាំក្រុមការងារពិនិត្យរកមើលទីតាំងសម្រាប់ត្រៀមរៀបចំមណ្ឌលព័ត៌មាន សម្រាប់ធ្វើជាទីកន្លែងផ្តល់ព័ត៌ មាន ដល់អ្នកកាសែតជាតិ និងអន្តរជាតិ ដែលត្រូវថតយកព័ត៌មាន និងផ្តិតយករូបភាព ពីដំណើរការប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានល្អ និងគ្រប់ទិដ្ឋភាព។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ជំនាញ បន្តសហការសាមគ្គីគ្នា បំពេញកិច្ចការងារទាំង ឡាយ ដែលក្រសួងព័ត៌មាន ត្រូវធ្វើ ក្នុងនោះគឺការផ្សព្វផ្សា យបានកាន់តែទូលំទូលាយ ទាក់ទងកិច្ចការងារថ្មីៗដែល រាជរដ្ឋាភិបាលសម្រេចអនុ វត្តន៍បាននិងកំពុងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ និងស្រប តាមសភាពការណ៍វិវឌ្ឍន៍នៃប្រទេសជាតិ នាពេលបច្ចុប្បន្ន និងព្រឹត្តការណ៍ថ្មីៗ ដែលនឹងកើតមានបន្តទៅមុខទៀត ដើម្បីបង្ហាញពីអ្វីដែលបានប្រឹងប្រែងរួមគ្នាបានបំពេញសម្រាប់ប្រយោជន៍ជាតិ មាតុ ភូមិ និងប្រជាជន។ ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលបណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះឱ្យក្រសួងព័ត៌ មាន សម្រេចអនុវត្តន៍បានក្នុងសប្តាហ៍កន្លងមកនេះ ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់អគ្គ នាយកដ្ឋានផ្សព្វផ្សាយទាំង ៣ គឺទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលខិតខំផ្សព្វផ្សាយបានយ៉ាងទូលំទូលាយនូវរាល់ព្រឹត្តិការណ៍សំខាន់ៗ និងកម្មវិធីជាច្រើនទៀត ពិសេសប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ នៃក្រសួងព័ត៌មាន ត្រូវបានលើកសរសើរពីគណ:កម្មាធិការជាតិអូឡាំពិក ថាតែងតែបានលើក និងបំផុសស្មារតីនៃព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង