ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជនសង្ស័យ​ ចំនួន៣នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីលួចរថយន្ដដឹកទំនិញ និងទទួលផលចោរកម្ម

22

ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣:៣០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានសហការជាមួយសមត្ថកិច្ចខេត្ដកំពង់ស្ពឺ ធ្វើការស្រាវជ្រាវស្វែងរកតាមប្រព័ន្ធ GPS នៅក្នុងរថយន្ត និងបើកប្រតិបត្តិការបង្ក្រាប​ករណីលួចរថយន្ដដឹកទំនិញ និងទទួលផលចោរកម្ម នៅចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ ខេត្ដកំពង់ស្ពឺ ដោយបានឃាត់ខ្លួនជនសង្ស័យ​ចំនួន៣នាក់។

ចំណែកជនរងគ្រោះឈ្មោះ លឹម គឹមស្រ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកដឹកជញ្ជូន។

ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖

១-ឈ្មោះ សុិន សុផល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងវែង ឃុំថុង ស្រុកបសេដ ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។

២-ឈ្មោះ សំ មាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទ ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។

៣-ឈ្មោះ សំ ហឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទ ស្រុកឪរ៉ាល ខេត្ដកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។

វត្ថុតាងចាប់យក៖ រថយន្ដដឹកទំនិញ ចំនួន០២គ្រឿង ម៉ាក KIA FRONTIER ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 2A-6832 និងម៉ាក់ HYUNDAI PORTER ពណ៌ ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A- 6479 និងម៉ូតូ០១គ្រឿងម៉ាក Clak ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-5869 ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង៣នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង