ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលក្រុងប៉ោយប៉ែត អំពាវនាវដល់ ពលរដ្ឋស្នើសុំឲ្យមក ធ្វើបណ្ណព្រំដែន នៅច្រកចេញចូលនៅសាលាក្រុង

134

បន្ទាយមានជ័យ៖ យោងតាមផេកផ្លូវការរបស់លោក គាត ហុល អភិបាលក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះបានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដើម្បីសម្រួលដល់ពេលវេលានៃការស្នើសុំធ្វើបណ្ណព្រំដែន លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានចាត់បញ្ជូនមន្ត្រីអង្គភាពច្រកចេញចូលតែមួយចំនួន០៣រូបមកប្រចាំ ការ ដើម្បីសម្របសម្រួលបំពេញនីតិវិធីទទួលពាក្យស្នើសុំធ្វើបណ្ណព្រំដែនរបស់បងប្អូននៅការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែតស្ថិតក្នុងបរិវេណសាលាក្រុងប៉ោយប៉ែត ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិគីឡូ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បងប្អូនប្រជាពលរដ្ឋអាចមកទទួលសេវាធ្វើបណ្ណព្រំដែនជាមួយមន្ត្រីប្រចាំការរបស់អង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នេះតទៅនៅការិយាល័យច្រកចេញចូលតែមួយក្រុងរៀងរាល់ថ្ងៃធ្វើការពីថ្ងៃច័ន្ទ-សុក្រ (ពេលព្រឹកម៉ោង៧.៣០នាទី-១១.៣០នាទី)(ពេលរសៀល ម៉ោង១៣.៣០នាទី -១៧.៣០នាទី) ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជា៖+អត្តសញ្ញា ណបណ្ណសញ្ជាតិខ្មែរថតចម្លង ឬសេចក្តីចម្លងសំបុត្រកំណើត-បញ្ជាក់កំណើតចំនួន០១ច្បាប់ +សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លងចំនួន០១ច្បាប់ ។+រូបថតសាមីខ្លួនបច្ចុប្បន្ន4×6 ចំនួន០២សន្លឹក +រូបថតកូន3×4 ចំនួន០២សន្លឹក(ករណីមានកូនរួមដំណើរជាមួយអាយុ១២ឆ្នាំចុះក្រោម)។+ត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយត្រូវផ្តិតស្នាមមេដៃលើពាក្យស្នើសុំ និងបណ្ណព្រំដែន
*រយៈពេលផ្តល់សេវា(៥ថ្ងៃយ៉ាងយូរ) និងតម្លៃសេវាធ្វើបណ្ណព្រំដែន ត្រឹមតែ២០,០០០៛(ពីរម៉ឺនរៀល) ប៉ុណ្ណោះ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង