ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរចាត់ឱ្យក្រុមគ្រូពេទ្យស្ពាយវ៉ាក់សាំងទៅចាក់ជូនអ្នកនៅ តាមទីផ្សារ ទីប្រជុំជន ប្លុកផ្ទះជួលរបស់កម្មករ ក្នុងរោងចក្រ ទីតាំងចល័តនានា ក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំងកូវីដ-១៩

45

 

ភ្នំពេញ៖ ក្រុមគ្រូពេទ្យនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្ដេចពិជ័យសេនា ទៀ បាញ់ សហការជាមួយអាជ្ញាធរមូលដ្ឋានបាន កំពុងសម្រុកបើកយុទ្ធនាការ ចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ អ្នកនៅតាមទីផ្សារទីប្រជុំជន ប្លុកផ្ទះជួលរបស់កម្មករ ក្នុងរោងចក្រទីតាំងចល័តនានា និងឈានដល់ ការស្ពាយយកវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩នេះថែមទាំងទៅចាក់អោយក្រុមនិស្សិតដល់អន្តេវាសិកដ្ឋានទៀតផង ។ នេះពិតជាបានបង្ហាញអោយឃើញ ពីការយកចិត្តទុកដាក់ដ៏ខ្លាំងក្លាបំផុត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រោយការដឹកនាំបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាល នៃគណះអភិបាល រាជធានី ភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ហើយថា ក្នុងបរិបទជម្ងឺកូវីដ-១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដុសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត ហើយចាក់វ៉ាក់សាំងនេះទៀតសោធ ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានស្ពាយយកវ៉ាក់សាំងទៅចាក់ជូនដល់ទីតាំងតែម្តង។ ជាក់ស្តែង អ្វីដែលយើងបានមើលឃើញនៅពេលនេះ ក្រុមការងារនេះ បាននិងកំពុងស្ពាយយកវ៉ាក់សាំង ទៅចាក់ដល់ទីផ្សាររដ្ឋនានានៅក្នុងរាជធានីភ្នំពេញ រហូតស្ពាយយកវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩នេះទៅចាក់អោយក្រុមនិស្សិតដល់អន្តេវាសិកដ្ឋានទៀតផង។

ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានចុះចាក់វ៉ាក់សាំងជូននិស្សិតស្នាក់ដែលកំពុងស្នាក់នៅអន្តេវាសិកដ្ឋានទិចណូ ចំនួន៥៧នាក់ ក្នុងនោះនិស្សិតឡាវ២៣នាក់ និស្សិតវៀតណាម ១៣នាក់ និងនិស្សិតខ្មែ២១នាក់ ។ ចំណែកនៅតាមទីផ្សាររដ្ឋនានានៅក្នុងរាជធានីភ្នំពេញ ក្រុមការងារនេះក៏បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មផងដែរ ដើម្បីសុខមាលភាពប្រជាជន។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ បានជូនដំណឹង ពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញ ជូនពលរដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរ នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និង ដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង