ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធីសម្ពោធសៀវភៅ “ឈ្វេងយល់អំពីអាស៊ាន តួនាទីច្បាប់ និងវិស័យអប់រំក្នុង សមាហរណកម្មអាស៊ាន”

76

ភ្នំពេញ៖ សៀវភៅ “ឈ្វេងយល់អំពីអាស៊ាន តួនាទីច្បាប់ និងវិស័យអប់រំក្នុងសមាហរណកម្មអាស៊ាន” ជាស្នាដៃនិពន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបោះពុម្ភជាភាសាខ្មែរ និងអង់គ្លេស ដើម្បីលើកកម្ពស់ការយល់ដឹងពីសង្គមវប្បធម៌អាស៊ាន ត្រូវបានសម្ពោធដាក់ជាផ្លូវការ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។

ពិធីនេះធ្វើឡើងនៅថ្ងៃទី០៣ ឧសភា ២០២២ នាសាកលវិទ្យាល័យជាតិគ្រប់គ្រង។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមាន ឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កិត្តិយសផ្តល់ជូនបាឋកថាដោយផ្ទាល់។

សូមជម្រាបថា ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បាននិពន្ធ និងបោះពុម្ភផ្សាយសៀវភៅជាភាសាខ្មែរ អង់គ្លេស បារាំង ពាក់ព័ន្ធនឹងសេដ្ឋកិច្ច ហិរញ្ញវត្ថុ នីតិសាស្ត្រ អប់រំ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ។ កន្លងមក ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានធ្វើបាឋកថាចំនួន២លើករួចមកហើយនៅសាកលវិទ្យាជាតិគ្រប់គ្រង និងដោយឡែកថ្ងៃនេះជាលើកទី៣ នៃការធ្វើបាឋកថា៕

អត្ថបទដែលជាប់ទាក់ទង