ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ជនសង្ស័យលក់ដូរគ្រឿងញៀនម្នាក់ នៅសង្កាត់ស្វាយប៉ាក

42

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២២ កំលាំងនគរបាលជំនាញខណ្ឌប្ញស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ឡឥដ្ឋិ ស្ថិតនៅ ក្រុម១០ ភូមិ លូ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។

បើតាមលោកអធិការខណ្ឌ បានបញ្ជាក់ថា ជាលទ្ធផលកំលាំងជំនាញខណ្ឌ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ មានឈ្មោះ សៀក លី ភេទ ប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិ ស្វាលួង ឃុំ កណ្ដៀង ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់ មុខរបរ មិនពិតប្រាកដ ។ សមត្ថកិច្ចដកហូតវត្ថុតាង ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០១ កញ្ចប់ធំ។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង