ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ហាមឃាត់ ការចែកចាយ ឬលក់ផលិតផលបំប៉នសុខភាព SHEEP PLACENTA COMPLEX និង GOLDEN ALASKA SEA FISH OIL

168

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ ការចែកចាយ ឬលក់ផលិតផលបំប៉នសុខភាព SHEEP PLACENTA COMPLEX និង GOLDEN ALASKA SEA FISH OIL ដែលគ្មានលេខ បញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Faccbook) មានគណនីឈ្មោះ ១.1Svita Shopping ២-USvita កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ ១.SHEEP PLACENTA COMPLEX, ២. GOLDEN ALASKA DEEP SEA FISH OIL និងផលិតផលបំប៉នសុខភាពមួយចំនួនទៀតគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២២។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យព្រាល់ការ ចរាចរផលិតផលបំប៉នសុខភាពក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋ មុននឹងទិញឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវបខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលបំប៉ន សុខភាពដែលគ្មានលេខបញ្ជិកាខាងលើ និងឈប់ប្រើប្រាស់ផលិតផលទាំងនេះជាបន្តទៀត ព្រោះផលិតផលទាំងនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ទៀតផង។

ម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូលចែកចាយឬ ផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពគ្មានលេខបច្ឆិកាទាំងអស់ខាងលើជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការ តឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូលចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ញិកាទាំងអស់ខាងលើទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពដែល គ្មានលេខបញ្ជិកាទាំងអស់ខាងលើ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕

អត្ថបទដែលជាប់ទាក់ទង