ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ករណីដឹកជញ្ជូន សព្វាវុធ ដោយខុសច្បាប់ ឆ្លងដែនទៅថៃ

249

បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថបាន ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន សព្វាវុធ ដោយខុសច្បាប់ឆ្លងដែនទៅថៃ នៅត្រង់ ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងតែ បន្ត ស្រាវជ្រាវរកអ្នកដែល ពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ការចាប់ខ្លួនមនុស្សទាំង ៣នាក់នេះ បានធ្វើឡើងដោយកម្លាំងអាវុធហត្ថស្រុកបរវេល ខេត្តបាត់ដំបងសហការជាមួយកម្លាំងអាវុធហត្ថស្រុកមង្គលបូរី កាលពីថ្ងៃទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។

កម្លាំងកងរាជអាវុធហត្ថស្រុកបវេល បានឲ្យដឹងថា ជនសង្ស័យ៣នាក់មាន៖១.ឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិប្រឡាយលួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ៣.ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – គ្រាប់កាំភ្លើងAK47ចំនួន ១.០០០ គ្រាប់។ – គ្រាប់បែកដៃចំនួន ៥០ គ្រាប់ ។ – គីបបំបែកចំនួន៥កំប៉ុង=៥១គីប (នៅក្រៅកំប៉ុង១)។ – កាំភ្លើងខ្លីចំនួន២ដើម( ម៉ាកRoLo ចំនួន១ដើម លេខ 21T010037 គ្រាប់ ១៤ គ្រាប់ និង ម៉ាកG-Lock19 ចំនួន១ដើម លេខ2104859 បង់២ និង គ្រាប់ ២១ ចំនួន គ្រាប់)។ – សំបកកេសដែកគ្រាប់កាំភ្លើងAK47 ចំនួន៣ ។ – សំបកកេសស្នោសំរាប់វេចខ្ចប់ចំនួន៥ ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និង កសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង