ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​នគរបាលឃាត់ខ្លួនបុរស​ម្នាក់​ត​ពី​បទ​ ​ប្រើគ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​ដី​រដ្ឋ​ ដោយ​ខុសច្បាប់​

204

 

កោះកុង​៖ នៅ​ថ្ងៃ​អង្គា​រ៍ ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៤និង៣០​ នាទី​ កម្លាំង​អធិការដ្ឋាន​​ និង​កម្លាំង​ប៉ុស្តិ៍​ដង​ពែង​​ដឹកនាំ​ដោយ​ លោក​ វរសេនីយ៍ត្រី​ ស៊ិន​ វ​ណ្ឌី​ន​ អធិការ​ង​ បាន​ចុះ​ជាមួយ​ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុកស្រែ​អំបិល​ ដឹកនាំ​ដោយ​លោក​ ហុង​ ប្រុស​ អភិបាលរង​ស្រុក​ ឃាត់ខ្លួនបុរស​ម្នាក់​ត​ពី​បទ​ ​ប្រើគ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​ដី​រដ្ឋ​ ដោយ​ខុសច្បាប់។

សមត្ថកិច្ចបាន​ចុះ​ធ្វើការ​ឃាត់​គ្រឿងចក្រ​ (​អា​អិ​ច​)​ ដែល​ឈួ​ស​ឆាយ​ព្រៃ​ដី​រដ្ឋ​ខុសច្បាប់​នៅ​ចំណុច​ កំពង់​ខ្លឹម​ ក្នុងភូមិ​ បាក់​អង្រុត​ឃុំ​ ដង​ពែង​ ក្នុង​នោះ​ក្រុមការងារ​ចម្រុះ​ឃាត់​បាន​ អា​អិ​ច​ ចំនួន​១​គ្រឿង​ និង​មនុស្ស​ចំនួន​១​នាក់​ប្រុស​ឈ្មោះ​ លី​ សូ​ហ៊​ ភេទ​ ប្រុស​ អាយុ​ ៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ព្រះ​អង្គ​កែវ​ ឃុំ​ដង​ពែង​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ ជា​ម្ចាស់​គ្រឿងចក្រ​។​

​បច្ចុប្បន្ន​ វត្ថុ​តាង​និង​មនុស្ស​បាន​យក​ទៅ​អធិការដ្ឋាន​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង