ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារនិងភាគី ពាក់ព័ន្ធដាក់ដំណើរ សាកល្បងលើក កម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ នៅតាមរោងចក្រសហគ្រាស

199

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល
វិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ បានចាប់ផ្តើម អនុវត្ត គម្រោង សាកល្បងលើក កម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងច ក្រសហ គ្រាស(MUSEFO) ។

ការអនុវត្តគម្រោងនេះធ្វើឡើងដោយមានការចុះអនុស្សរណៈនៃការយោគយល់គ្នាមានសុពលភាពរយៈពេល ១៥ខែ ដែលត្រូវបានចុះហត្ថលេខារវាង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រីបណ្ឌិត ហ្គ្វីណេត ខុតស៍ (Gwyneth Cotes) នាយិកាប្រចាំប្រទេសអង្គការ Helen Keller និងលោក ហ្វារីដ ស៊ែលមី (Farid Selmi) នាយកគម្រោង MUSEFOនាព្រឹកថ្ងៃទី ៤ឧសភានៅទីស្តីការក្រសួងការងារ។

គម្រោងនេះមានគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងអង្គការ និងក្រសួង ក្នុងការអនុវត្ត “គម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការ ចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស” ស្របតាមយុទ្ធសាស្រ្ត ចតុកោណក្នុង ការរួមចំណែកលើកកម្ពស់សុខុមាលភាពកម្មករ កម្មការិនី ផលិតភាពការងារ និងសេដ្ឋកិច្ច កម្ពុជា។

គម្រោងនេះ ផ្ដោតលើរោងចក្រចំនួន ១៨កន្លែង ដែលមានអ្នកធ្វើកា រសរុបចំនួន ២១,១៦៦នាក់។ ដោយផ្តល់ការបណ្តុះបណ្តាល ស្តីពីសារៈសំខាន់នៃការលើ កកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារដល់និយោជក ឬតំណាងរបស់ខ្លួន កម្មករ កម្មការិនីក្នុងវ័យបន្តពូជ និងកម្មការិនីកំពុងមានផ្ទៃពោះ និងបំបៅដោះកូន។ លោកស្រី ហ្គ្វីណេត ខុតស៍ បញ្ជាក់ថា បច្ចុប្បន្នអង្គការហេទ្បែន ខេលល័រ កំពុងរៀបចំដំណើរ ការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារនៅតាមរោ ងចក្រមួយចំនួន តាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមគ្នាលើកកម្ពស់ សុខភាព ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។

កម្មវិធីនេះ បានផ្តោតទៅលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភ ដូចជា៖ ១. សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារពីជំងឺផ្សេងៗ ២. អត្ថប្រយោជន៍ការបរិភោ គអាហារចម្រុះដែលមានសារ ជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ៣.ការថែទំាសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន និង ៤.ការអប់រំ ស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុង កំទ្បុងពេលធ្វើការងារដើម្បីឱ្យកូនៗរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។ លោកស្រី នាយិកា លើកឡើងថា គម្រោងនេះ នឹងផ្តល់ជូននូវសម្ភារអប់រំផ្សព្វ ផ្សាយព្រមទំាងបំពាក់នូវឧបករណ៍មួយចំនួនដូចជា៖ ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងសាប៊ូលាងដៃជាដើម ដល់បន្ទប់បំបៅដោះកូនដែលមា នស្រាប់នៅតាមរោងចក្រគោលដៅនីមួយៗ។

លោកស្រី បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានសហការយ៉ាងជិតស្និត ដើម្បីរៀបចំឲ្យមាន MOU នេះឡើង ដែលបានផ្តល់អា ទិភាពចំពោះបញ្ហាសុខភាពទៅដល់កម្មករនិយោជិត។ លោកស្រី សង្កត់ធ្ងន់ថា សម្រាប់រដ្ឋាភិបាលកម្ពុជាដែលបានគំាទ្រលើគម្រោង នឹងសម្រេចបានចំនួន ៨៥ភាគរយ សម្រាប់អាហារូបត្ថម្ភ និង៨៥ភាគរយទៀតសម្រាប់ការបំបៅដោះកូននៅតាមរោងចក្រ សហគ្រាស នៅក្នុង ឆ្នាំ២០៣០ខាងមុខនេះ។ ចំណែកឯកឧត្តម អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះគម្រោង ដែលបានបង្កើត នូវកម្មវិធីពាក់ព័ន្ធ នឹងអនាម័យ អាហាររូបត្ថម្ភ កុមារ នៅតាមរោងចក្រ សហគ្រាស ជាពិសេសជា ស្ត្រី ឲ្យស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនកា រយុទ្ធសាស្ត្របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែអនុវត្តនៅតាម បណ្តារោងចក្រសហគ្រាសនានាក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី បានចាត់ទុកគម្រោងនេះថា បានរួមចំណែកយ៉ាងសំខាន់នៅក្នុង ការជំរុញបន្ថែមនូវការថែទាំសុខភាព អនាម័យ ស្ត្រី និងកុមារឲ្យមានភាពកាន់តែប្រសើរ ស្របពេលដែលក្រសួងការងារ បានកំពុងអភិវឌ្ឍន៍នូវសេវា និងចេញលិខិតបទដ្ឋា នថ្មីៗរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ឯកឧត្តម ជឿជាក់ថា តាមរយៈគម្រោងនេះ ក៏កាន់តែធ្វើឲ្យនិយោជក អនុវត្តន៍បាន ប្រសើរ ព្រមទាំងលើកទឹកចិត្តទៅដល់កម្មករនិយោជិត ត្រូវយកចិត្តទុកដាក់ពីបញ្ហាអនាម័យ អាហាររូបត្ថម្ភ និងផលិតភាពការងារផងដែរ។ ជាក្តីរំពឹងទុក គម្រោងនេះ មិនត្រឹមតែជួយដល់ លក្ខខណ្ឌការងារប៉ុណ្ណោះទេ ថែមទាំងជួយដល់សេដ្ឋកិច្ចរបស់ជាតិថែមទៀត។ ជាមួយនេះ លោក រដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈគ ម្រោងGIZ ដែលបានផ្តល់ការគំាទ្រយ៉ាងសកម្មក្នុងកា រចូលរួមអនុវត្តនូវគម្រោង ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង