ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រ​ធា​ននាយកដ្ឋាន​វិទ្យុទាក់ទង​ ប្រកាសផ្តល់រង្វាន់ដល់អ្នករាយការណ៍ ដែលបានឃើញមានជនស៉ីវិល ប្រើវិទ្យុទាក់ទងកាណាល់នគរបាលជាតិ

337

 

ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ ប្រ​ធា​ននាយកដ្ឋាន​វិទ្យុទាក់ទង​ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បាន​​ឲ្យ​ដឹងថា “បើបងប្អូនណាឃើញមានជនស៉ីវិល ប្រើវិទ្យុទាក់ទងកាណាល់នគរបាលជាតិ ហើយរាយការណ៍រហូតឃាត់ជននោះបាន ១ ករណី ខ្ញុំផ្តល់ ៤០ម៉ឺនរៀល!”។

​ប្រ​ធាន​នាយកដ្ឋាន​វិទ្យុទាក់ទង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ឧសភា​នេះ​ថា ​ប្រតិបត្តិ​ការណ៍​ថ្ងៃ​ទី​១​ កម្លាំង​អាជ្ញាធរ​ចម្រុះ​បាន​ធ្វើការ​រុះរើ​ម៉ាស៊ីន​ផ្សាយ​ខុសច្បាប់​ប្រមាណ​២០០​គ្រឿង​ (​ Repeater)​ ដែល​ផ្តល់​ឱ្យ​វិទ្យុទាក់ទង​(​អាយ​ឌី​កាន់​ដៃ​)​ប្រើប្រាស់​បែប​អាណា​ធិ​ប​តេ​យ្យ​បាន​ប្រមាណ​៥០០០​គ្រឿង​ត្រូវ​បិទ​បញ្ចប់​ ។​

លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ ប្រ​ធា​ននាយកដ្ឋាន​វិទ្យុទាក់ទង​ បាន​បន្ថែម​ឲ្យ​ដឹង​ថា ​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​តំណាង​អយ្យការ​ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ នាយកដ្ឋាន​វិទ្យុទាក់ទង​ បាន​សម្រេច​គោលដៅ​ប្រកបដោយ​ផ្លែផ្កា​ដែល​ស្ថានីយ៍​វិទ្យុទាក់ទង​ខុសច្បាប់​ជា​ច្រើន​បាន​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង​ និង​ចំនួន​តិចតួច​ត្រូវ​បាន​ចាប់បង្ខំ​រុះរើ​ទម្លាក់​។​ជាមួយ​គ្នា​នោះ​លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​បាន​សន្យា​ថា​និង​បន្ត​ធ្វើ​រហូត​ប្រាកដ​ថា​ ស្ថានីយ៍​ផ្សាយ​វិទ្យុទាក់ទង​ខុសច្បាប់​ទាំងឡាយ​ត្រូវ​បាន​សម្អាត​ស្អាត​អស់​ទូ​ទាំង​រាជធានី​ភ្នំពេញ​ និង​ជំហាន​បន្ទាប់​ត្រូវ​បន្ត​សំអាត​ទូ​ទាំង​ប្រទេស​តែ​ម្តង​ ។​

លោក​ប្រ​ធា​នាយកដ្ឋាន​វិទ្យុទាក់ទង​ ក៏​បាន​សំណូមពរ​ឲ្យ​ម្ចាស់​ដែល​មាន​ស្ថានីយ៍​ផ្សាយ​វិទ្យុទាក់ទង​ខុសច្បាប់​ទាំងឡាយ​ ត្រូវ​ទម្លាក់​ចុះ​ដោយ​ខ្លួនឯង​ ជា​ជាង​ការ​បង្ខិតបង្ខំ​ ដែល​ការ​អនុវត្ត​នា​ពេល​ក្រោយៗ​អាច​នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដោយ​មិន​ធ្វើការ​អប់រំ​ដូច​ពេល​នេះ​ឡើយ​។

លោកបន្តថា ការអនុវត្តច្បាប់គួរត្រូវអនុវត្តឱ្យមានតម្លាភាព យុត្តិធម៌ ហើយអ្នកឈរទីតាំងខ្ពស់ជាងគេគួរជាគំរូ និងឈានមុខគេ ។ ការអប់រំ ការផ្សព្វផ្សាយ ការពន្យល់ខ្ញុំបានធ្វើរួចរាល់ហើយ ខ្ញុំគ្មានពេលវេលារងចាំអ្នករញ៉េរញ៉ៃទេ ។ បើខ្ញុំធ្វើខុស ខ្ញុំនឹងទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំ ចំពោះអង្គភាព ។ ខ្ញុំថា ត្រូវតែរើសឱ្យស្អាត ឱ្យលឿនបំផុតដោយខ្លួនឯង ជាជាងបង្ខិតបង្ខំ ។
វិទ្យុទាក់ទង ជាមធ្យោបាយមួយសម្រាប់ទំនាក់ទំនងផ្តល់ព័ត៌មានលឿន និងជាក្រុម ហើយមិនថាកម្លាំងប្រដាប់អាវុធ ឬអង្គភាពស៉ីវិលត្រូវការចាំបាច់មិនអាចខ្វះបាន ក៏ប៉ុន្តែបើការប្រើប្រាស់នគរបាលមិនអាចគ្រប់គ្រងបាន នោះវិបត្តិស្មានមិនដល់ក៏នឹងកើតមានឡើងគ្មាននរណាទាយមុនត្រូវ ។ ជនស៉ីវិលខ្ញុំថាអាចប្រើបាន ប៉ុន្តែត្រូវនគរបាលគ្រប់គ្រង ។
សារជូនបងប្អូនស្រលាញ់វិទ្យុទាក់ទងទាំងឡាយ ។

ប្រតិបត្តិការណ៍ថ្ងៃទី១ ជួបការប្រឈមខ្លះៗ ក៏ប៉ុន្តែកម្លាំងចំរុះដឹកនាំដោយតំណាងអយ្យការ និយ័តករទូរគមនាគមន៍កម្ពុជា នគរបាលជាតិ បានសម្រេចគោលដៅប្រកបដោយផ្លែផ្កា ។ ស្ថានីយ៍វិទ្យុទាក់ទងខុសច្បាប់ជាច្រើនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងតិចតួចចាប់បង្ខំរុះរើទម្លាក់ ។ ម៉ាស៉ីនផ្សាយប្រមាណ ២០០ គ្រឿង ( Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទងកាន់ដៃប្រើប្រាស់បែបអាណាធិបតេយ្យបានប្រមាណ ៥០០០ គ្រឿងត្រូវបិទបញ្ចប់ ។ យើងខ្ញុំនឹងបន្តធ្វើរហូតប្រាកដថា ស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយ ត្រូវបានសម្អាតស្អាតអស់ ទូទាំងរាជធានីភ្នំពេញ និងជំហានបន្ទាប់ទូទាំងប្រទេស ។ សូមបងប្អូនជនរួមជាតិមានស្ថានីយ៍ខុសច្បាប់ទាំងឡាយ ស្រូតទម្លាក់ចុះដោយខ្លួនឯង ជាងជាងការបង្ខិតបង្ខំដែលការអនុវត្តនាពេលក្រោយៗអាចនឹងបញ្ជូនសំណុំរឿងទៅតុលាការដោយមិនធ្វើការអប់រំដូចដំបូងៗនេះឡើយ ។ សូមយល់យោគ និងសហការដើម្បីសង្គមជាតិយើង។

ប្រតិបត្តិការណ៍ថ្ងៃទី២! ថ្ងៃនេះកាន់តែប្រសើរដោយទីតាំងស្ថានីយ៍ធំៗស្ម័គ្រចិត្តរុះរើទម្លាក់ដោយគ្មានការបង្ខិតបង្ខំ ។ ខ្ញុំរីករាយណាស់ដោយសារជនជាតិខ្មែរ គាត់យល់ពីភាសាខ្មែរ មិនពិបាកជជែកគ្នាច្រើនសារច្រើនដង ។ ការសម្អាតសង្គមមួយមិនមែនមនុស្សម្នាក់ អាចធ្វើទៅបានឡើយ ត្រូវមានការចូលរួមបែបនេះឯង ហើយយើងខ្ញុំតំណាងមន្ត្រីអនុវត្តច្បាប់នឹងឈរលើគោលការច្បាស់លាស់ យុត្តិធម៌ ស្តង់ដា១គ្មានតូចធំលើក្រោម ។ ពួកខ្ញុំក៏រងចាំមតិស្ថាបនាទាំងឡាយ ដើម្បីសម្រេចឱ្យបានសណ្តាប់ធ្នាប់សង្គមជាតិ ។

ដល់ពេលវេលាដែលខ្ញុំត្រូវចូលរួមសហការជាមួយ អាជ្ញាធរពាក់ព័ន្ធដោយគ្មានការលើកលែង ។ វិធានការអប់រំ វិធានការផ្សព្វផ្សាយ វិធានការពន្យល់ ខ្ញុំបានធ្វើអស់ហើយ នៅឡើយវិធានការចាប់បង្ខំ ។ បង្គោលស្ថានីយ៍តម្លើងអង់តែនវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយ ទូទាំងប្រទេស នឹងចុះឆែកឆេរត្រួតពិនិត្យបញ្ជាក់ភាពត្រឹមត្រូវ តាមផ្លូវច្បាប់ រួចរិបអូសកសាងសំណុំរឿង បញ្ជូនទៅតុលាការ ករណីគ្មានច្បាប់អនុញ្ញាត ។ ជាចុងក្រោយនៃសារ ខ្ញុំសូមប្រកាសជូនពលរដ្ឋម្ចាស់អគារ ម្ចាស់បង្គោលអង់តែន ម្ចាស់មាស៉ីនផ្សាយ (Repeater) ត្រូវអនុវត្តដោយខ្លួនឯងគ្មានការពន្យាគឺ “រុះរើសម្អាត” ៕

 

អត្ថបទដែលជាប់ទាក់ទង