ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ធ្វើការសំអាតស្ពានអាកាស ថ្មើរជើង មុខផ្សារជម្ជូវ័ន្ត៊

277

 

ភ្នំពេញ៖ស្ពានអាកាសថ្មើរជើងមុខផ្សារជម្ជូវ័ន្ត២ខ្សែដែលរត់កាត់លើផ្លូវជាតិលេខ៤ នៅភូមិជម្ជូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កន្លងមកមានក្រុមជនអនាថាយកសំរាម ខោអាវចាស់ៗមកចោលនៅទីនោះ មិនត្រឹមតែប៉ុណ្ណោះក្រុមទាំងនោះមកបន្ទោបង់ធ្វើឲ្យបរិស្ថានមិនស្អាតដែលជាស្ពានសម្រាប់បងប្អូនប្រជាពលរដ្ឋរួមទាំងសិស្សានុសិស្សឆ្លងកាត់នោះក្រោយមានការរិះគន់ស្ពាននេះនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះរូវបាន អាជ្ញាធរធ្វើការសម្អាត រួមទាំងឲ្យខាងក្រុមហ៊ុនស្លាកប៉ាណូដោះចេញមិនឲ្យដាក់ទៀតទេ។

គួរបញ្ជាក់ដែរថា៖ទីតាំងស្ពានខាងលើនេះកន្លងមកមានក្រុមជនអនាថាបានយកខោអាវចាស់ៗមកចោលនៅទីនោះ និងពេលខ្លះមកសម្រាកនៅទីនោះផងដែរ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ បរិស្ថាន មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្សមួយចំនួនក៏លែងហ៊ានដើរឆ្លងកាត់ ព្រោះក្រុមជនអនាថាតែងតែដេករឺអង្គុយនៅទីនោះ។ ទោះបីកន្លងមកអាជ្ញាធរសង្កាត់ចោមចៅទី៣ តែងតែធ្វើការបោសសំអាត និងដេញជនអនាថា ទាំងនោះមិនឲ្យមកសម្រាកនៅទីនោះក៏ដោយ។

មន្ត្រីមូលដ្ឋានបន្តថា៖ក្រុមជនអនាថាទាំងនោះមិនត្រឹមតែប៉ុណ្ណោះក្រុមទាំងនោះមកបន្ទោបង់ពាសពេញលើស្ពានទៀតផង ។ ដោយឃើញបែបនេះអាជ្ញាធរ បានចុះធ្វើការសំអាត និងហៅក្រុមហ៊ុនស្លាកប៉ាណូពាណិជ្ជកម្មដែលដាក់លើបង្កាន់ដៃស្ពានឲ្យដោះចេញទាំងអស់ ចៀសវាងមានការបិទបាំងងាយស្រួលក្រុមជនអនាថា ទាំងនោះមកបន្តស្នាក់នៅទៀត៕

អត្ថបទដែលជាប់ទាក់ទង