ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនបានហើយជនសង្ស័យ ០២ នាក់ ជាមុខសញ្ញាលួចអំពូលភ្លើងបំភ្លឺផ្លូវ សាធារណៈរបស់រដ្ឋ នៅក្នុងខណ្ឌទួលគោក

207

 

ភ្នំពេញ៖នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ អនុវត្តតាមបញ្ជាដឹកនាំរបស់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាប់ឃាត់ខ្លួនបានហើយជនសង្ស័យ ០២ នាក់ ជាមុខសញ្ញាលួចអំពូលភ្លើងបំភ្លឺផ្លូវ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅចំណុចស្ពានអាកាស ៥ មករា (តិចណូ) ស្ថិតតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ កម្លាំងគណៈបញ្ជាការខណ្ឌ បាននាំខ្លួន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង យកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ជាបន្ត៕

អត្ថបទដែលជាប់ទាក់ទង