ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកង បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព ពង្រឹងការងាររក្សាការពារសន្តិសុខ .សុវត្ថិភាព សណ្ដាប់ធ្នាប់ឆ្ពោះសម្រាប់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥

55

ភ្នំពេញ៖បន្ទាប់ពីចូលរួមប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០២២នេះដោយស្ដីពីការ ពង្រឹងកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈនិងផែនការរក្សាការពារនូវសន្តិសុខសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នាពេលឆាប់ខាងមុខនេះដោយនៅរសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដោយផ្ដោតសំខាន់លើការងារដូចខាងក្រោម៖

ដោយផ្សព្វផ្សាយផែនការ ការពាររក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ នៅខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាក្រោយកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងរួចនៅរសៀលនេះលោកសង្ឃឹមដោយជឿជាក់យ៉ាងមុតមាំថាអស់លោក លោកស្រីដែលមានវត្តមានចូលរួមប្រជុំស្ដាប់ទទួលផែនការពីកិច្ចប្រជុំនៅរសៀលនេះនិងយកទៅអនុវត្តន៍តាមតួនាទីភារៈកិច្ចរបស់ខ្លួនក្នុងជួរអង្គរភាពអោយមានប្រសិទ្ធិភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង