ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចតាមចាប់ខ្លួនបុរសជាប្តី ដែលវាយប្រពន្ធរហូតដល់ស្លាប់

23

ស្រុកព្រៃនប់៖ បុរសជាប្តីដែលវាយប្រពន្ធរហូតដល់ស្លាប់ ហើយរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ។

លោកវរសេនីយ៌ទោអ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ឲ្យដឹងថា ក្រោយហេតុការណ៏នេះ លោកឧត្តមសេនីយ៌ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់បញ្ជាឲ្យកម្លាំងនគរបាលជំនាញតាមស្វែងរកជនដៃដល់រូបនេះ ក្នុងនោះក្រោមកិច្ចសហការពីកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ជនសង្សយ័រូបនេះត្រូវបានរកឃើញនិងបានឃាត់ខ្លួននៅលើរថយន្តក្រុង តាមផ្លូវជាតិលេខ៤ ម្តុំភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ វេលាម៉ោង ជាង៥ល្ងាចថ្ងៃទី ១២ឧសភា២០២២ ពេលជនសង្ស័យកំពុងជិះ​រថយន្តក្រុង គេចខ្លួនទៅភ្នំពេញ ។

សុំបញ្ជាក់ថា ជនសង្សយ័មានឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ កម្មករដុតធ្យូង មានទីលំនៅភូមិជើងគោ ឃុំជើង​គោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ បានធ្វើសកម្ម​ភាពវាយទៅលើជនរងគ្រោះឈ្មោះ វុន វ៉ាន់ ភេទស្រីអាយុ ៣៦ឆ្នាំ (ត្រូវជាប្រពន្ធរបស់ខ្លួន)មុខរបរមេផ្ទះ មានទីលំ​នៅជាមួយគ្នា កាលពីល្ងាចថ្ងៃទី១០ឧសភា២០២២ បណ្តាលឲ្យរងរបួសធ្ងន់រលូតកូនក្នុងផ្ទៃនិងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ រសៀលថ្ងៃ១១ឧសភា២០២២ ។

បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការបន្តបំពេញនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង