ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកបានបេក្ខភាពប្រទេស ដែលត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣៤និងទី៣៥

200

ភ្នំពេញ៖តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅទីក្រុងហាណូយកាលពីថ្ងៃទី១២ឧសភាគេរកបានប្រទេសដែលជាបេក្ខភាពទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៤ឆ្នាំ២០២៧ និងលើកទី៣៥ឆ្នាំ២០២៩ហើយ។

អង្គប្រជុំបានសម្រេចជាផ្លូវការហើយថាស៊ីហ្គេមលើកទី៣៤ឆ្នាំ២០២៧នឹងធ្វើនៅប្រ
ទេសម៉ាឡេស៊ី ។នេះជាការទទួលធ្វើជាម្ចាស់ផ្ទះលើកទី៧របស់ប្រទេសម៉ាឡេស៊ីបន្ទាប់ពីប្រ
ទេសនេះបានទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅឆ្នាំ១៩៦៥ហើយបន្ទាប់មកទៀតគឺឆ្នាំ១៩៦៩
ឆ្នាំ១៩៧៧ ឆ្នាំ១៩៨៩ ឆ្នាំ២០០១ និងចុងក្រោយឆ្នាំ២០១៧ ។

នេះក៏ត្រូវបានចាត់ទុកថាជាខួបគម្រប់ ១០ឆ្នាំផងដែរនៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ខណៈលើកចុងក្រោយរបស់គេ គឺកាលពីឆ្នាំ២០១៧។
ដោយឡែកសម្រាប់ស៊ីហ្គេម លើកទី៣៥ ឆ្នាំ២០២៩ នឹងធ្វើឡើងនៅប្រទេសសឹង្ហបុរី នាំឲ្យប្រទេសដីកោះមួយនេះ ក្លាយជាប្រទេសដែលទទួលរៀបចំព្រឹត្តិការណ៍នេះកើនដល់ ៥លើកគិតចាប់តាំងពីកីឡាប្រចាំតំបន់កកើតឡើងនៅឆ្នាំ១៩៥៩។

នេះក៏ត្រូវបានចាត់ទុកថាជាខួបគម្រប់ ១០ឆ្នាំផងដែរនៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ខណៈលើកចុងក្រោយរបស់គេ គឺកាលពីឆ្នាំ២០១៧។
បច្ចុប្បន្នស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១(លើកមកប្រកួតឆ្នាំ២០២២)កំពុងតែដំណើរការនៅប្រទេសវៀតណាម ខណៈជាបន្តបន្ទាប់ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើនៅប្រទេសកម្ពុជា, លើកទី៣៣ ឆ្នាំ២០២៥ ធ្វើនៅប្រទេសថៃ, លើកទី៣៤ ឆ្នាំ២០២៧ ធ្វើនៅប្រទេសម៉ាឡេស៊ី និងលើកទី៣៥ ឆ្នាំ២០២៩ ធ្វើនៅប្រទេសសិង្ហបុរី៕

អត្ថបទដែលជាប់ទាក់ទង