ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្សិលម៉ិញនេះ កីឡា៩ប្រភេទទៀត ចេញដំឮណើរទៅស៊ីហ្គេម

89

ភ្នំពេញ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម្សិលម៉ិញនេះ ប្រតិភូ កីឡាករកីឡាការិនីកម្ពុជាចំនួន៩ប្រភេទកីឡាទៀត បានចេញដំណើរដើម្បីទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ដែលនឹងចាប់ផ្ដើមពិធីបើកជាផ្លូវការនៅថ្ងៃទី១២ខែឧសភា។
ប្រតិភូអត្តពលិកចំនួនប្រមាណជឆង១១០នាក់លើ៩ប្រភេទកីឡាដែលរួមមានបាល់ទះឆ្នេរខ្សាច់ កីឡាទោចក្រយាន កីឡារាំ ទ្រីយ៉ាត្លុង កីឡាប៊ីយ៉ានិងស្នូកឃ័រ កីឡាអត្តពលកម្ម កីឡាអុកចិន កីឡាប្រដាល់សកល និង កីឡាហែលទឹក ។

គិតត្រឹមពេលនេះកម្ពុជាបានបញ្ជូនប្រតិភូនិងអត្តពលិកប្រមាណ៤០០នាក់លើ២២ប្រភេទកីឡាហើយទៅកាន់ទីក្រុងហាណូយក្នុងចំណោមប្រតិភូ អត្តពលិកលើ៣៣ប្រភេទកីឡាដែលកម្ពុជានឹងបញ្ជូនទៅចូលរួមប្រកួត ។
សូមបញ្ជាក់ថាមុនពិធីបើសម្ភោធន៍ការប្រកួតជាផ្លូវការក៏មានប្រភេទកីឡាមួយចំនួន
បានប្រកួតជាបណ្ដើរៗដោយប្រជែងបានមេដាយទៀតផងដូចជាទូករ៉ូអ៊ីងកម្ពុជាបានឈ្នះមេដាយសំរិទ្ធមួយគ្រឿងលើវិញ្ញាសាគូបុរស ។

ជាមួយគ្នានេះប្រភេទកីឡាឃីកបុកស៊ីងមានកីឡាករ៤រូបបានឡើងវគ្គផ្ដាច់ព្រ័ត្រត្រៀមប្រកួតដណ្ដើមមេដាយមាសជូនជាតិ នាថ្ងៃទី១៣ ខែឧសភានេះ រួមមានកីឡាករ ទូច រ៉ាឆាន់, លន បញ្ញា, កាន់ ម៉េងហុង និងកីឡាករ ឈឿង ល្វៃ ហើយកីឡាករ សាន រ៉ាគីម ក៏ទទួលបានមេដាយសំរឹទ្ធស្ទួន ១គ្រឿងផងដែរ។

អត្ថបទដែលជាប់ទាក់ទង