ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយ ដល់ប្រជាពលរដ្ឋទីទ័លក្រ ជាច្រើនគ្រួសារ នៅសង្កាត់បឹងកេងកងទី២

45

ភ្នំពេញ៖បងប្អូនប្រជាពលរដ្ឋទីទ័លក្រជាច្រើនគ្រួសារដែលរស់នៅអមសងខាងផ្លូវលេខ៣០៤ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយទទួលបានការអាណិតអាសូរ ពីសំណាក់ថ្នាក់ដឹកនាំនៃសាលាខណ្ឌបឹងកេងកង ដោយបានដឹកអំណោយតាមរថយន្តយកទៅចែកជូនដល់ពួកគាត់កាលពីព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២នេះដើម្បីទុកដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃខណៈពេលជួបការខ្វះខាតនៅចំពោះមុខនេះ។

ខណៈពេលនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ .ចៅសង្កាត់ព្រមទាំងមន្រ្តីក្រោមឱវាទបានចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមដងផ្លូវខាងលើហើយអំណោយដែលផ្ដល់ជូនដល់ដៃបងប្អូនក្រីក្រនាព្រឹកមុិញនេះជាគ្រឿងបរិភោគជាច្រើនមុខ។

ក្នុងឱកាសនោះលោកចៅសង្កាត់បឹងកេងកងទី២គាត់បានមានមតិដោយថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំខណ្ឌបឹងកេងកងពោលគឺលោកធឹម សំអាន ដែលជានិច្ចកាលតែងតែមានការគិតគូរខ្ពស់ដោយយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជានិច្ចពិសេសអ្នកទីទាល់ក្រ និង ជនងាយរងគ្រោះ.ជនចាស់ជរាគ្មានទីពឹង។ល។និង។ល។
ដោយមានមតិជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវខាងនាឱកាសនោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានលើកឡើងថាសកម្មភាពចុះសាកសួរសុខទុក្ខចែកអំណោយ ដល់បងប្អូនក្រីក្ររស់នៅតាមដងផ្លូវលេខ៣០៤សង្កាត់បឹងកេងកងទី២នាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

លោកអភិបាលខណ្ឌបឹងកេងកងបន្តទៀតថាការផ្ដល់អំណោយនៅពេលនេះគឺមានសារៈសំខាន់ណាស់ទុកដោះស្រាយជីវភាពហើយសកម្មភាពនៅពេលនេះគឺជាទឹកចិត្តអាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកងដោយបំពេញតាមតួនាទីជាថ្នាក់ដឹកនាំខណ្ឌ និង សង្កាត់ក្នុងការបម្រើការងារនិងរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានបានល្អប្រសើរប្រកបដោយភាពកក់ក្ដៅ។ហើយអំណោយនេះនិងបានជួយដោះស្រាយ ចែករំលែកការលំបាកបានមួយគ្រាផងដែរ នៅពេលបងប្អូនជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថា ដោយសូមអោយបងប្អូនប្រជាពលរដ្ឋបន្តចូលរួម អនុវត្តន៍ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវ វិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង